រកឃើញវត្តមានសត្វព្រៃច្រើនប្រភេទនៅក្នុងដែនជម្រកសត្វព្រៃ នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថាន ខេត្ត មណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF មានក្តី រំភើបជាខ្លាំងខណៈដែលពួកគេបានទទួលនូវសេចក្តីរាយការណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្តីពីស្ថានភាពសត្វព្រៃ តាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។

រូបភាពដែលក្រុមការងារបានបញ្ជូ នមកសម្រាប់ជា របាយការណ៍ បឋមបានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និង ហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំង សត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និង ស្វាក្តាមផងដែរ។

គួរបញ្ជាក់ថា ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់ មួយ នៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែន ជម្រក សត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀតដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទី ជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការ សាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វ ទាំង នេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រក ធម្មជាតិទៅថ្ងៃអនាគត សម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។

«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់ តាំង ពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ ក្រសួង បរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធាន ការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វ ព្រៃខុស ច្បាប់នៅកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ


