សម្តេចតេជោ ហ៊ុន សែន៖ មិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយ មកនិយាយនោះឡើយ នៅពេលបាយជាមួយកូនៗ
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ជាមួយរូបភាពជាច្រើនសន្លឹកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពពេលស្រស់ ស្រូបអាហារជុំ កូនប្រុស ស្រីទាំងប្រាំនាក់ ។

អមជាមួយរូបភាពនេះសម្តេចតេជោ ហ៊ុន សែន បានសរសេរ សារខ្លី ដែលមានខ្លឹមសារថា” នៅពេលស្រស់ស្រូបអាហារ ជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត និងបាត់ឃ្លានបាយ មកជជែកនោះឡើយ”។
សម្ដេចតេជោ បានសរសេរទៀតថា អង្គប្រជុំតុបាយ ដោយ ថ្ងៃនេះ កូរ៉ុម៥/៥។ កូនៗរបស់ខ្ញុំ ពួកគេតែងតែមកកំដរឪពុក ម្តាយ ទទួលទានអាហារថ្ងៃត្រង់ ឬពេលល្ងាច។ ពួកគេដឹងច្បាស់ ថាក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ ដើម្បី ជួប គេឡើយដោយខ្ញុំក៏រវល់ពួកគេក៏រវល់។

សម្ដេចតេជោបន្តថា តុបាយនេះហើយ ដែលកូនៗអាចសួរនាំខ្ញុំ ឬខ្ញុំសួរនាំកូនៗ ឬនិយាយមួយបែប គឺពិភាក្សាការងារ តែ មិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយ មកនិយាយ នោះឡើយ៕ ដោយ៖ វណ្ណលុក