ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនអតីតយុទ្ធជន នៅស្រុកបារាយណ៍ និងស្រុកតាំងគោក

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបន្តនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២២គ្រួសារ ដែលអញ្ជើញមកពីស្រុកបារាយណ៍ចំនួន ១២គ្រួសារ និងស្រុកតាំងគោកចំនួន ១០គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅ ភូមិព្នៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចទាំង ទ្វេតែងតែគិតគិត គួរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ តាមលក្ខណៈគ្រួសារ និងត្រូវប្រកបមុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រី.ទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ ។

លោកអនុសេនីយ៍ត្រី អ៊ុក ប៊ុនសុង ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ តំណាងឲ្យអតីតយុទ្ធជននៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់កាលៈទេសៈ និងសូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំងឡាយ ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ ប៊ុន រដ្ឋា

ads banner