អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង មេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង

អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទានៃការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ដែលបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៤ខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមការបញ្ជាក់ពីលោក ហែមថុន ពន្លឺ គ្រូបង្វឹកផ្នែកហែលពាក់ជើងទានៃក្រុមជម្រើសជាតិហែលទឹកកម្ពុជាបានអះអាងពីប្រទេសថៃមកថា ក្រុមជម្រើសជាតិកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ សរុប៦នាក់ ក្នុងនោះ កីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដោយដឹកនាំពីគ្រូបង្វឹកម្នាក់ លោក និងប្រតិភូដឹកនាំ លោក ហែម គីរី។ ព្រឹត្តិការណ៍នេះមាន១៦ប្រទេសចូលរួមប្រកួតប្រជែង ដោយមានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner