ហព័ន្ធយកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីពង្រឹងបច្ចេកទេស និងជំហរស្មារតី ប្រកួតឲ្យខ្លាំងដូចបច្ចេកទេស
សហព័ន្ធយកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីពង្រឹងបច្ចេកទេស និងជំហរស្មារតីប្រកួតឲ្យខ្លាំងដូចបច្ចេកទេស នេះជាប្រសាសរបស់ ឯ ឧ សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៍មានថា ក្រោយបញ្ចប់ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩ កាលពីល្ងាចម្សិលមិញ គឺជាការប្រកួតមួយសំខាន់ សម្រាប់ដុះខាត់សមត្ថភាពបច្ចេកទេសអត្តពលិកត្រៀមប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក យុវជន និងស្រ្តី នៅអំឡុងពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
ឯ ឧ សុខ សប្បាយណា បន្តថា ឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិកន្លងមក សហព័ន្ធខិតខំកែប្រែកំហុសឆ្គងផ្នែកបច្ចេកទេស មកពីការខុសច្រើនមកនូវកម្រិតតិចតួចប៉ុណ្ណោះ ហើយសហព័ន្ធក៍មើលឃើញពីកន្លែងត្រូវពង្រឹងកែប្រែបន្ថែមទៀត ដូចជាវិន័យ បច្ចេកទេស និងពង្រឹង នៅការតាំងជំហរស្មារតីអោយអត្តពលិកយើងមានភាពរឹងមាំពេលប្រកួត ដែលជាកក្តាធំបំផុតអាចឲ្យអត្តពលិកពង្រឹងស្មារតីបានល្អពេលប្រកួតកម្រឹតអន្តជាតិ មិនត្រូវស្លុត ឬភ័យខ្លាចឡើយ ព្រោះថាភាពចាញ់ច្រាបក៍ជាការរួមផ្សំមួយផ្នែកនាំអោយបរាជ័យក្នុងការប្រកួតដែរ ។ អគ្គលេខាធិការរូបនេះ អះអាងទៀតថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃនេះ ឯ ឧ សង្កេតឃើញថា អត្តពលិកដែលមកពីបណ្តាក្លិប នៅតាមបណ្តាលខេត្ត គឺមានការរីកចំរើនសមត្ថភាព គួគត់សម្គាល់ ថ្វីត្បិតតែលទ្ធផលមិនទាន់ស្នើរ និងកីឡាករ កីឡាការិនីជម្រើសជាតិក្តី ប៉ុន្តែពួកគេក៍ជាផ្នែកមួយ ដែលយើងកំពុងតែសម្លឹងសមត្ថភាពពួកគាត់ ដើម្បីអោយគ្រូវាយតម្លៃផ្តល់ឱកាសឲ្យពួកកាត់ក្លាយជាកីឡាករការិនីជម្រើសជាតិ ត្រៀមប្រកួតតំណាងឲ្យជាតិប្រកួតលើឆាកអន្តរជាតិនាំមកនូវមោទនភាពជូនជាតិនៅពេលខាងមុខផងដែរ។
ឯ ឧ ស សុខ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចលទ្ធផលជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធនឹងមានរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញាជាតិ និងអន្តរជាតិ ដើម្បីពង្រឹងធនធានអាជ្ញាកណ្តាល ចៅក្រម ត្រៀមក្នុងការកាត់សេចក្តីដោយវិជ្ជាជីវកម្រិតស្តង់ដា ។ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធក៍ចាប់អនុវត្តដោយជ្រើសរើស៥ខេត្ត បណ្តុះបណ្តាលជំនាញប៉េតង់នៅតាមខេត្តទាំងនោះ ដើម្បីពង្រឹងធនធានកីឡាករ កីឡាការិនីថ្នាលឲ្យក្លាយជាធនធានឆ្នើម សម្រាប់ឆ្នាំ២០២៣ និងជាកីឡាករ កីឡាការិនីបន្តវេនពីកីឡាការឆ្នើមរៀមច្បងអតីតម្ចាស់មេដាយមាសពិភពលោកចូលរួមប្រកួតលើឆាកអន្តរជាតិ ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អានដែលបានផ្តល់ថវិកាឧត្តមសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលនិងប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញាសុខ អាន លើកទី៧ ឆ្នាំ២០១៩តាំងស្រុង ៕