សពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានដង្ហែយកទៅបញ្ចុះនៅវត្ត លើកំពូលភ្នំឥសីបតមៈ
រតនគិរី៖ បន្ទាប់ពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានរយៈ១០ថ្ងៃ សពឯកឧត្តមនាយឧត្តមសេនយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំធ្វើពិធីដង្ហែយកទៅបញ្ចុះនៅលើកំពូលភ្នំឥសីបតមៈ ស្ថិតនៅវត្តឥសានរនារាម ហៅវត្តភ្មំសា្វយ ស្ថិត ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ពិធីដង្ហែសពឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងមានការយាងចូលរួមពីសំណាក់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សមាជិកសមាជិការរដ្ឋសភា ព្រឹទ្ធសភា រាជ
រដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកទាំង៩ មន្រ្តីរាជការគ្រប់មន្ទីរ ស្ថាប័នក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនស្រលាញ់សន្តិភាព យ៉ាងច្រើនកុះករ។
មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តរតនគិរី ពិតជាមានក្តីអាឡោះអាល័យជាពន់ពេកក្នុងថ្ងៃជូនដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ជាលើកចុងក្រោយនាឱកាសនេះ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមព្រឹទ្ធាចារ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ
ដោយគតិៈ យុត្ត