ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ​។ លោកអ្នកអាចសម្រេចចិត្តធ្វអ្វីៗបានគ្រប់យ៉ាងដោយមិនមានការលំបាកអ្វីឡើយ។ ជាពិសេសសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីនឹងទទួលលាភធំនៅរយៈពេលរសៀល។ កុំមានការភ័យខ្លាច ឬសង្ស័យចំពោះសមត្ថភាពរ​បស់ខ្លួនអ្នកឡើយ ភាពអវិជ្ជមានដែលអ្នកកំពុងជួបប្រទះខ្លះៗនៅពេលនេះ ហាក់ដូចជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ វានឹងបាត់បង់ទៅវិញក្នុងពេលឆាប់នេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ​ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។ ​ដោយឡែក សូមលោកអ្នកព្យាយាមយល់ ដឹង​ និងវិនិច្ឆ័យពត៌មានដែលទទួលបានឲ្យបានល្អិតល្អន់បំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ សូមព្យាយាមរស់នៅដោយភាពស្ងប់ស្ងៀម ហើយបំពេញការងារដែលស្ថិតក្រោមការទទួលខុស ត្រូវរបស់អ្នកប៉ុណ្ណោះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគ ជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលមិនដាច់ផងដែរ។ ក្នុងរយៈពេលល្ងាចលោកអ្នកអាចនឹងរំពឹងថាទទួលបានដំណឹងប្រែប្រួលខ្លះក្នុងមុខរបរ និងការងារ ដូច្នេះសូមត្រៀមខ្លួន និងរៀបចំគម្រោងទប់ស្កាត់ចំពោះហេតុការអវិជ្ជមានបើសឹងមាន។ ក្រៅពីនេះ រាល់បំណង​នៃការផ្លាស់ប្តូរ រួមទាំងការផ្លាស់ប្តូរទីកន្លែងការងារគង់នឹងទទួលបានភាពជោគជ័យជាទី ពេញចិត្តបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីប្រឡូកជាមួយស្ថានភាពនេះ។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយប្រសិនបើអ្នកអាចធ្វើបានជ្រើសរើសការពិភាក្សា ជាជាងការប្រថុយប្រថានក្នុងលក្ខខណ្ឌនានា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ អ្នកគួរអនុវត្តការងារទាំងអស់ដោយផ្តោតទៅលើតែគម្រោងការងារដែលបានរៀបចំ។​ ការចំណាយពេលវេលាក្រៅផែនការនឹងមិនបានប្រយោជន៍ទេ ហើយថែមទាំងឡាយទាញផលលំបាកជំនួសដោយបញ្ហាទៅវិញ។ ក្រៅពីនេះ សូមប្រយ័ត្នជម្លោះ ឬរបួសស្នាមដែលអាចនឹង កើតឡើងខ្លះនៅអំឡុងពេលនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពប្រែប្រួលក្នុងកិច្ចការងារបានល្អ។ ក្នុងនោះមនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងជួយយកអាសារ ជួយទំនុកបម្រុងគ្រប់កាលៈទេសៈ។ សូមលោកអ្នកគិតគូរអំពីផែនការបញ្ចប់ការងារឲ្យបានរួចរាល់ ពីព្រោះពេលវេលានៅក្នុងដៃរបស់អ្នកហាក់មិនស្ថិតស្ថេរ ឬដែលមិនគ្រប់គ្រាន់ឡើយ។ ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព ធ្វើការសម្រប និងដោះស្រាយបញ្ហាបានងាយស្រួល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញច្រើនលើសពីការរំពឹងទុក។ សូមគ្រប់គ្រងចិត្តគំនិតឲ្យបានល្អ កុំឆាប់ចាញ់ពាក្យសំដីរបស់អ្នកដទៃ ហើយក៏មិនត្រូវមានចិត្តឆេវឆាវឆាប់ខឹងនោះដែរ។ គួរចំណាយពេលវេលាថ្ងៃនេះធើ្វកិច្ចការដែលអ្នកកំពុងមានក្នុងដៃ ហើយចំពោះការងារថ្មីៗប្រហែលជាមិនមែនជាលក្ខខណ្ឌ ដែលអ្នកត្រូវចំណាយពេលវេលា កំលាំង​ និងលុយកាក់នៅពេលនេះទេ ដោយសារភាព ងាយស្រួល និងផលចំណេញមិនទាន់កើតឡើងនៅពេលនេះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងបានផលលាភយ៉ាងគាប់ប្រសើរណាស់។ រាល់គម្រោងការងារដែលអ្នកមានក្នុងដៃពេលនេះគួរតែព្យាយាមដាក់ចេញ មិនត្រូវឲ្យបាតបង់ឳកាសទេ។ ទាំងនេះមិនមែនថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ​ ប៉ុន្តែរាល់បញ្ហានោះអ្នកអាចដោះស្រាយបានដោយងាយ។ ក្នុងនោះ ប្រសិនបើអ្នកនឹងរកស៊ីទាក់ទងនឹងការលក់ចេញទិញចូលចលន និងចលនទ្រព្យជាការល្អ ប្រសើរក្រៃលែង ព្រោះផលចំណេញកើនទ្វេរដង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​  លោកអ្នកអាច​ចាប់ផ្តើមកិច្ចការថ្មី ការបោះទុន​ ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ​ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារតាំងពីព្រឹក។ ក្នុងនោះ ចំពោះការចេញដំណើរផ្លូវឆ្ងាយអាចធ្វើទៅ បាន ប៉ុន្តែប្រសិនបើអ្នកមានគ្នានោះនឹងនាំផលល្អជាជាងការធ្វើដំណើរតែឯង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រងស្ថានភាពមានយ៉ាងល្អណាស់។ ដូច្នេះមុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្តចំពោះការងារដែលអ្នកកំពុងអនុវត្ត ប៉ុន្តែក៏មិនគួរធ្វើឲ្យមានបញ្ហាជាមួយមនុស្សក្នុងក្រុមការងារមុនការចាកចេញនោះទេ។ ក្រៅពីនេះ សូមព្យាយាមចូលទៅអោយកាន់តែកៀកនឹងថ្នាក់លើ ដើម្បីមានឳកាស យល់ដឹង និងទទួលបានឳកាសច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ សូមព្យាយាមចំណាយពេលវេលាមួយថ្ងៃនេះធ្វើការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ។ កុំខ្លាចក្នុងការផ្តួចផ្តើមក្នុងការពិភាក្សាលើបញ្ហាសំខាន់ៗ។ ការខិតខំរបស់អ្នកនឹងត្រូវបានកោតសរសើរ និងគាំទ្របំផុត។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល ថោះ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងឳកាសថ្ងៃនះមានច្រើនណាស់។ ក្នុងនោះ ការចុះហត្ថលេខានិងការសម្រេចចិត្តលើការងារថ្មី គឺអំណោយ ផលបំផុត។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner