យល់ដឹងពីតម្លៃនៃបេតិកភណ្ឌពិភពលោក៖ពលរដ្ឋជិតពីរពាន់គ្រួសារ ហើយដែលស្ម័គ្រចិត្តចាកចេញទៅចាប់ដីថ្មីនៅភូមិអភិវឌ្ឍន៍ រុន តាឯក
សៀមរាប៖បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចមានចំណាត់ការលើករណី តាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងផ្តល់ទីតាំងថ្មីរួចមកមានប្រជាពលរដ្ឋជិតពីរពាន់គ្រួសារហើយដែលបានស្ម័គ្រចិត្តរុះរើចេញទៅចាប់ឆ្នោតទៅតាំងទៅលំនៅ ថ្មី នៅភូមិធម្មជាតិរុនតាឯក នៃ ស្រុកបន្ទាយស្រី។បើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរ ជាតិ អប្សរា។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ថា មកដល់ពេលបច្ចុប្បន្ន ខាង អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ចាត់វិធានការ លើ បញ្ហាសំណង់ខុសច្បាប់និងសំណង់ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ។ប្រជាពលរដ្ឋប្រមាណជិតពីរពាន់គ្រួសារមកពីភូមិពីរ គឺភូមិត្រពាំងសេះ និងភូមិទក្សិណខាងត្បូង នៃសង្កាត់គោកចក ក្រុង សៀមរាប បានស្ម័គ្រចិត្តរុះរើនិងចាកចេញទៅចាប់ដីឡូត៍ថ្មី នៅទីតាំង ភូមិធម្មជាតិរុនតាឯក ដែលរៀបចំដោយអាជ្ញាធរហើយ។
លោកបន្តដោយបង្ហាញហេតុផលថា «ការពិត ប្រជាពលរដ្ឋយល់ ពី គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំតម្រង់ទិស កែប្រែ តំបន់បេតិកភណ្ឌ។ ពួកគាត់សប្បាយចិត្តក្នុងការចូលរួម ដើម្បីធ្វើ យ៉ាង ណាឲ្យតំបន់អង្គរកាន់តែមានភាពល្បីល្បាញ ។កាន់តែមានការ ទាក់ទាញសម្រាប់ភ្ញៀវទេសចររក្សាបានអង្គរជាបេតិកភណ្ឌពិភពលោក។»
អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ ស្ម័គ្រ ចិត្តទៅរស់នៅក្នុងទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក ដែលរដ្ឋ បាន គិតគូរចែកដីឡូត៍ថ្មីជូននោះ គឺស្ម័គ្រចិត្តទៅដោយឆន្ទៈផ្ទាល់ របស់ពួកគាត់។ គ្មានការបង្ខិតបង្ខំពីអាជ្ញាធរឡើយ។មិនត្រឹមតែ ប៉ុណ្ណោះពួកគាត់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំផងដែលបានរៀបចំឱ្យពួកគាត់ទទួលបានដីរស់នៅលើដីដោយស្របច្បាប់។
ឯកឧត្តម ឡុង សុកល បញ្ជាក់ថា ប្រជាពលរដ្ឋដែលព្រមរុះរើចាក ចេញពីឧទ្យានអង្គរ មានសេចក្តីសោមនស្សជាពន់ពេក ដែលពួក គាត់បានទទួលអត្ថប្រយោជន៍ជាច្រើន តួយ៉ាង ដីឡូត៍និងហេដ្ឋារចនា សម្ព័ន្ធដែលគិតគូរយ៉ាងល្អិតល្អន់ពីរាជ រដ្ឋាភិបាល ។ពួកគាត់បាន ចាកចេញពីលំនៅឋានចាស់ដែលខុសច្បាប់ ទៅទីតាំងថ្មីដែល ស្របច្បាប់។
តាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា តំបន់រមណីយដ្ឋានអង្គរ បាន ចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ ដោយអង្គការ យូណេស្កូ(UNESCO) និងមានទំហំផ្ទៃដីចំនួន ៤០១គីឡូម៉ែត្រការ៉េ ដែលចាត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
នៅក្នុងសំណុំរឿងនេះដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានសរសេរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៧ ខែកញ្ញានេះថា៖ «ប្រជាពលរដ្ឋ ២៥៥គ្រួសារ ស្ថិតនៅតំបន់អក្សរ Kមកពីភូមិត្រពាំង សេះ និងភូមិទក្សិណខាងត្បូងសាទរទទួលយកដីឡូត៍ និងបានទៅ ពិនិត្យឃើញដីគ្រប់ៗគ្នានៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ដែលរៀបចំដោយក្រសួងបរិស្ថាន។»
គួររំឭកថា កាលពីខែសីហា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានប្រកាសពីយុទ្ធនាការចុះវាស់វែង កំណត់និយាមកា ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការ គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា និងមានមន្ត្រីពាក់ព័ន្ធ ចូលរួមសរុបជាង ៧០០នាក់។
នៅក្នុងយុទ្ធនាការនេះដែរ ឯកឧត្តម ជា សុផារ៉ា បានប្រកាសចាត់ វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះឡើយ ចំពោះ សំណង់ ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ដោយ បញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ ក្នុងរមណីយដ្ឋានអង្គរ ត្រូវរុះរើចេញជាដាច់ខាត ប្រសិនបើមិនចង់ប្រឈមមុខនឹងវិធានការ ច្បាប់ទេ៕
ដោយ៖សំបាន ច័ន្ទដារ៉ា
ចំនងរូបថត៖ពលរដ្ឋជិតពីរពាន់គ្រួសារហើយ ដែលស្ម័គ្រចិត្តចាក ចេញទៅចាប់ដីថ្មី នៅភូមិអភិវឌ្ឍន៍រុនតាឯកស្រុកបន្ទាយស្រី
(រូបថត ផេកឯកឧត្តម ជា សុផារ៉ា)