រុស្ស៊ី៖ ចិននឹងចាប់ផ្តើមបង់ថ្លៃឧស្ម័នជាប្រាក់រូប និងយ័ន
រុស្ស៊ី៖ នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាននិយាយថាខ្លួនបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង មួយពាក់ព័ន្ធនឹងការទូទាត់លើការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិន។ ការទូទាត់រវាងប្រទេសទាំងពីរនឹងប្រើប្រាក់យន់ចិន និងប្រាក់រូប្លិ៍រុស្ស៊ី ជំនួសឱ្យប្រាក់ដុល្លារអាមេរិក។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការជំរុញរបស់រុស្ស៊ី ដើម្បីកាត់បន្ថយ ការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងរូបិយប័ណ្ណរឹង ផ្សេង ទៀត នៅក្នុងប្រព័ន្ធធនាគារ និងពាណិជ្ជកម្មរបស់ខ្លួន។
ជាការវិវឌ្ឍថ្មីមួយ ដែលទីក្រុងម៉ូស្គូបានពន្លឿន ចាប់តាំងពីរង ទណ្ឌកម្ម របស់ លោកខាងលិច ដោយសារតែសកម្មភាពឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសរុស្ស៊ី បាននិងកំពុងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិត ស្និទ្ធជាមួយប្រទេសចិន និងប្រទេសផ្សេងទៀត ដែលមិនមែនជា ប្រទេសលោកខាងលិច។យុទ្ធសាស្ត្រនេះធ្វើឡើងដើម្បីស្វែងរក ទីផ្សារថ្មី សម្រាប់ការនាំចេញអ៊ីដ្រូកាបូនរបស់រុស្ស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុន Gazprom លោក Alexei Miller លើក ឡើងថា ការអនុញ្ញាតឱ្យមានការទូទាត់ជាប្រាក់រូប្លិ៍រុស្ស៊ី និង ប្រាក់យ័ន ចិនគឺប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក។ ជាពិសេសសម្រាប់ទាំងក្រុមហ៊ុន Gazprom និងសាជីវកម្ម ប្រេងរបស់រដ្ឋចិន។
ក្រុមហ៊ុនGazpromរបស់រុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការដាក់ឲ្យអនុវត្តផែនការទូទាត់ថ្មីនេះ នៅពេលណានោះទេ។
នាដើមឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ខំឱ្យ អតិថិជនអឺរ៉ុប បើកគណនីធនាគារជាប្រាក់រូប្លិ៍ជាមួយធនាគារ Gazprombank ហើយបង់ប្រាក់ជារូបិយប័ណ្ណរុស្ស៊ី ប្រសិនបើពួក គេចង់បន្តទទួលឧស្ម័នរុស្ស៊ី។ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ត្រូវបាន កាត់ ផ្តាច់ទៅកាន់ក្រុមហ៊ុន និងប្រទេសមួយចំនួន ដែលបដិសេធ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
សូមជម្រាបជូនថា ចាប់តាំងពីបានឈ្លានពានអ៊ុយក្រែនមក រុស្ស៊ី បាន ចុះកិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ប្រមាណ ៣៧.៥ប៊ីលាន ដុល្លារ អាមេរិក ក្នុងការពង្រីកប្រតិបត្តិការបញ្ជូនឧស្ម័នទៅប្រទេសចិន។
រុស្ស៊ីចាប់ផ្តើមបញ្ជូនឧស្ម័នទៅកាន់ប្រទេសចិនតាមរយៈបំពង់បង្ហូរឧស្ម័នស៊ីបេរីដែលមានចម្ងាយបីពាន់គីឡូម៉ែត្រនៅចុងឆ្នាំ២០១៩។ កាលពីពេលនោះ លោក ពូទីន បានសាទរចំពោះការបោះជំហាននេះ និងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ទីផ្សារថាមពល ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ រុស្ស៊ី និងចិន៕ ដោយ៖យ៉ាង អាន