មន្រ្តីបក្សជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ

ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពជាចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានឃុំព្រះធាតុអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៩គ្រួសារ ស្ថិតនៅភូមិទួលភ្នៅ និងភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសជួបប្រជាជនកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ លោកក៏រំលឹកផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាមួយការរស់នៅ ហូប ស្អាត នាំមកនូវសុខភាពល្អ។

សូមបញ្ជាក់ថា ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ បានចែកជូនគ្រួសារប្រជាពលរដ្ឋ ជួបការលំបាកចំនួន២៩ គ្រួសារនូវ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុងប៉ុង និងថវិកាមួយចំនួនចំនួន។នៅក្នុងថ្ងៃដដែល ឯកឧត្តម រ័ត្ន វិរៈ បានចុះជួបសួរសុខទុក្ខ លោក ម៉ុន សំអូន ប្រធានសាខាបក្សភូមិទួលភ្នៅ ដែលមានជំងឺប្រចាំកាយ កំពុងសំរាកព្យាបាលនៅគេហដ្ឋាន និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំង បានឧបត្ថម្ភក្រុមការងារគណបក្សឃុំ សាខាបក្សភូមិទួលភ្នៅ និងភូមិក្បាលទឹកនូវថវិកាមួយចំនួនផងដែរ៕ដោយ :គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner