ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារ និងអាជីវកម្មមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រច្រើន។ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងប៉ះពាល់ពីស្ថានភាពខាងក្រៅ។ លោកអ្នកត្រូវតែព្យាយាមស្តារស្ថានភាពនេះ បើមិនដូច្នេះលោកអ្នកពិបាកនឹងដោះស្រាយបញ្ហាជាមិនខាន។ សូមជឿលើលើចំណេះដឹង និងបទពិសោធន៍របស់ខ្លួនឯង ហើយក៏មិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃដែរ។ ក្នុងថ្ងៃនេះការនិយាយស្តីតិច នឹងមានផលល្អប្រសើរជាងការនិយាយច្រើន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អាជីពទាំងអស់របស់អ្នកសន្យាថានឹងបញ្ចប់ដោយភាពជោគជ័យ ប្រសិនបើអ្នករកឃើញឳកាសបោះទុនឲ្យបានត្រឹមត្រូវ។ កុំបន្តការគ្រោង ឬស្រមៃទៀតឡើយ ចូរព្យាយាមវិនិយោគលុយកាក់ ដោយពឹងលើចំណេះដឹង បទពិសោធន៍ និងភាពឈ្លាសវៃរបស់អ្នក ហើយក៏កុំខ្លាចជួបបញ្ហា ពីព្រោះបញ្ហាទាំងអស់នឹងអាចដោះស្រាយបានដោយរលូន។ ក្នុងនោះដែរ សូមកុំភ្លេចស្វែងយល់ និងក្តោបក្តាប់ពត៌មានឲ្យបានច្រើន ពីព្រោះវាអាចនឹងជួយបញ្ចៀសបញ្ហា និងភាពអសកម្មបាន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារក្នុងថ្ងៃនេះហាក់ជួបការលំបាកច្រើន ប៉ុន្តែអ្នកមិនគួរបោះបង់ការតាំងចិត្ត ឬបាត់បង់ជំនឿលើសមត្ថភាពរបស់ខ្លួននោះទេ។ នៅគ្រប់កាលទេសទាំងអស់ត្រូវតែជឿលើខ្លួនឯង បើអ្នកអាចធ្វើបាននោះរាល់លំបាកទាំងអស់ និងត្រឡប់ជាការងាយស្រួលទៅវិញ។ ប្រការចាំបាច់ដែលគួរជៀសវាងក្នុងពេលនេះ គឺមិនត្រូវវាយតម្លៃស្ថានភាពនោះទេ ប្រុងប្រយ័ត្ន ប្រកបដោយភាពម៉ឺងមាត់។ ក្រៅពីនេះ អ្នកអាចជួបជម្លោះ ឬភាពអាក់អន់ចិត្តខ្លះពីមនុស្សផ្ទុយភេទ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្ត ពីកិច្ចការងារដែលអ្នកកំពុងតែអនុវត្ត។ ចំពោះលោកអ្នកដែលធ្លាប់ជួបស្ថានភាពលំបាកក្នុងកន្លែងការងារ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការផ្លាស់ប្តូរ។ ដោយឡែក សូមអ្នកព្យាយាមបំពេញការងារសំខាន់ៗជាមុន ដោយសារស្ថានភាពមួយចំនួនអាចមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកដើម្បីការងារនោះទេ។ ក្រៅពីនេះ សូមការពារខ្លួនព្រោះអាច ជួបជំងឺដង្កាត់ខ្លះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះចូរកុំបោះបង់ផែនការដើម្បីស្វែងរកការងារថ្មី ឬប្តូរវិសាលភាពនៃសកម្មភាព ពីព្រោះប្រសិនបើអ្នកព្យាយាមដោះស្រាយភាពអសកម្មដែលមាននៅចំពោះមុខក្នុងពេកនេះបាន នោះអ្នកនឹងធានាថាទទួលបានភាពជោគជ័យរាល់ការងារទាំងអស់។ ដោយឡែក អ្នកគួរសន្សំសំចៃឲ្យច្រើនជាងមុន បន្ទាប់មកស្វែងរកឳកាសដើម្បីបំពេញភាពស្រុតចុះនៃកំរិតហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ អ្វីដែលគួរប្រុងប្រយ័ត្នបំផុតគឺ ការចែករំលែកពត៌មានលិអិត ឬអាថ៌កំបាំងក្នុងការងារ ក្នុងនោះគួរចងចាំថា ការខាតបង់មានទំហំធំ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អាជីពរបស់លោកអ្នកទទួលបានការគាទ្រពីមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាដៃគូអាជីវកម្ម ដូច្នេះលទ្ធភាពទទួលបានជោគជ័យមានកំរិតខ្ពស់។ ទន្ទឹមនឹងនេះ នៅរវាងពេលព្រឹកអ្នកនឹងអាចទទួលបានដំណឹងនៃភាពរីករាយទាក់ទងការងារ ឬជីវិតឯកជនផងដែរ។ ដោយឡែក អ្នកគួរយកចិត្តទុកដាក់ក្នុងការប្រមូលពត៌មានផ្លូវការទាំងឡាយ ពីព្រោះស្ថានភាពការងារខ្លះនឹងប្រែប្រួលខ្លះនៅរវាងពេល ព្រឹក។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធនឹងរឿងដើមចុង ក្រែងមានគ្រោះធំ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះកិច្ចការងារហាក់ប្រទះនឹងការលំបាក ដែលជះឥទ្ធិពលដល់ការងារ និងអាជីវកម្ម ហើយផលចំណេញក៏មិនអាចទទួលបានតាមក្តីប្រាថ្នានោះទេ។ សូមព្យាយាមកែប្រែស្ថានភាពការងារក្នុងថ្ងៃនេះ តាមរយៈការបំផុសគំនិត និងបទពិសោធន៍ ព្រមទាំងចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមិត្តរួមការងារ នោះអ្នកនឹងរំពឹងថាអាចសម្រាលភាពអវិជ្ជមានជាច្រើន។ ផ្ទុយទៅវិញ សូមរក្សាការគិតរបស់អ្នក ធ្វើការពិចារណា អោយបានល្អិតលើពត៌មានដែលអ្នកទទួលបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមកុំមានការព្រួយបារម្ភក្នុងការវិនិយោគលុយកាក់នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏គួរយកចិត្តទុកដាក់ចំពោះស្ថានភាពប្រែប្រួលនានាផងដែរ ដើម្បីបញ្ជៀសបញ្ហាដែលអាចបង្ការជាកង្វល់ដល់ការងារ។ ក្នុងនោះដែរ ការយកចិត្តទុកដាក់បញ្ចប់ការងារឲ្យអស់ក្នុងពេលនេះជាការប្រសើរខ្លាំងណាស់ ប៉ុន្តែក៏មិនត្រូវអង្គុយតែក្នុងការិយា ល័យនោះទេ សូមសម្របទៅតាមស្ថានការជាក់ស្តែង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ សូមបដិសេធការធ្វើទំនាក់ទំនងជាមួយថា្នក់លើ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុត ដើម្បីពិភាក្សាពីទស្សនវិស័យទាក់ទងនឹងអាជីព ឬការតម្លើងប្រាក់បៀវត្សរ៍ឡើយ។ ដោយឡែក សូមប្រើប្រាស់ឳកាសណាមួយដើម្បីអនុវត្តការងារឲ្យបានល្អ។ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរតស៊ូច្រើនពេកទេ ពីព្រោះអ្នកមានឳកាសច្រើនដើម្បីដឹងពីគោលបំណងចំបងរបស់ខ្លួន។ លើសពីនេះ រក្សា គម្លាតពីការជួបជុំដែលមិនទាក់ទងនឹងរឿងការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការងាររបស់អ្នកនឹងជួបតែភាពចម្រើនលូតលាស់។ លោកអ្នកទទួលបានភាពឈ្លាសវៃ និងលទ្ធភាពពេញលេញក្នុងការអនវត្តការងារ ឬធ្វើកិច្ចការជាក្រុម ពិសេសទាក់ទងនឹងការគ្រប់គ្រងក្រុម។ ថ្ងៃនេះគ្មានអ្វីដែលគួភ័យខ្លាចនោះទេ អ្នកអាចវិនិយោគទុនតូចធំតាមក្តីប្រាថ្នា ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ទន្ទឹមនឹងនោះ អ្នកក៏មានពេលវេលាច្រើនសម្រាប់បំពេញការងារផងដែរ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញលអនុវត្ត ឬធ្វើការសម្រេចចិត្តលឿនពេកនោះទេ។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹងពីស្ថានការ និងដោះស្រាយបញ្ហាបានល្អ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងាររបស់អ្នកហាក់ជួបបញ្ហាប្រទាក់ក្រឡាច្រើន ដែលអាចរំខានផលការទទួលបានជោគជ័យនៃកិច្ចការជាច្រើន។ អ្នកគួរព្យាយាមគ្រប់គ្រងការងារសំខាន់ និងធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ពីស្ថានភាពខាងក្រៅទាំងឡាយ។ គួរខំប្រឹងប្រែងបញ្ចប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយការពិភាក្សា ចរចា ជាមួយមនុស្សរួមក្រុមការងារ និងជាមួយថ្នាក់លើអាចនឹងបង្ករភាពយល់ច្រលំ។ បន្ថែមពីនេះ សូមរក្សាពាក្យសំដីក្នុងទំនាក់ទំនងរវាងមនុស្សឆ្នាំម្សាញ់ជាពិសេស។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងមិនមានបញ្ហាអ្វីសោះ ដែលប៉ះពាល់ដល់កិច្ចការងារ ឬការទទួលខុសត្រូវ។ ក្នុងនោះដែរ អ្នកក៏ទទួលបានចំណាប់អារម្មណ៍វិជ្ជមានពីថ្នាក់លើផងដែរ ដូច្នេះប្រសិនជាអ្នកមានគម្រោងផែនការសំខាន់ដែលបានគ្រោងទុក គួរតែបង្ហាញនៅពេលនេះ។ លើសពីនេះ ប្រហែលជាក្នុងអនាគតដ៏ខ្លី អ្នកនឹងត្រូវបានតម្លើងឋានៈ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុ។ ប្រការសំខាន់ដែល ត្រូវជៀសវាង គឺការបោះបង់ចោលគោលការណ៍ ឬការសង្ស័យចំពោះខ្លួនឯង។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងចូលមកកាន់តែកៀក លោកអ្នកជាបុគ្គលិករំពឹងបានទទួលការតម្លើងប្រាក់ខែ និងឋានៈតួនាទី។