ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តរីករាយ ចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយក្រោយកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោ។

ឯកឧត្តមបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គួច ចំរើន គាំទ្រដំណើការមហាសន្និបាតក្លឹបឆ្នេរ និងបុណ្យសមុទ្រនាពេលខាងមុខនេះ។

លោក Bruno Bodard បានសរសើរកម្ពុជាមានភាពក្លាហានរៀបចំព្រឹត្តការធំៗ ដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវា Wasterdam ក្នុងកំលុងពេលពិភពលោកជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩ ដែលជាសក្ខីភាពបង្ហាញពីភាពខ្លាំងរបស់កម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ១៩៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner