សម្តេចតេជោថ្លែងថាមិនប្រើកម្លាំងបង្ក្រាបរឿងអបិយ៍ជំនឿរបស់ ខឹម វាសនា ទេ (Video Inside)

សម្តេចតេជោបានថ្លែងនៅថ្ងៃនេះថា សម្តេចនឹងមិនប្រើកម្លាំងតាមការញុះញង់ពីមជ្ឈដ្ឋានខាង ក្រៅឱ្យចាប់លោក ខឹម វាសនា ដែលបានតាំងខ្លួនជាព្រហ្មសង្គ្រោះពិភពលោកនោះឡើយ។ សម្តេចតេជោបានថ្លែងថា សកម្មភាពរបស់លោក ខឹម វាសនា គឺជារឿងដែលពាក់ព័ន្ធនឹងអបីយ៍ជំនឿតែប៉ុណ្ណោះ និងមិនមែនជាការបង្កសកម្មភាពចង់ទម្លាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលនោះឡើយ។

លោក ខឹម វាសនា ដែលតាំងខ្លួនជាព្រហ្មសង្គ្រោះពិភពលោក បាននិយាយបន្លាចថា ទឹកនឹងលិច ភពផែនដីទាំងអស់ ដែលនឹងធ្វើឱ្យ មានមានមនុស្សស្លាប់ ប៉ុន្តែអ្នកណាអាចទៅដល់ទីទួល ចំការរបស់គាត់ នៅលើ ភ្នំគូលែនក្នុង ខេត្តសៀមរាប, អ្នកនោះ នឹងត្រូវបានជួយសង្គ្រោះជីវិត ដោយបារមីរបស់គាត់។

អ្នកដែលជឿ ខឹម វាសនា បាននាំគ្នារត់ទៅលើទីទួលចំការលើភ្នំគូលែន ប៉ុន្តែត្រូវបានរំសាយវិញក្រោយមានចំណាត់ការរបស់រដ្ឋបាលខេត្ត។

សកម្មភាពរបស់ ខឹម វាសនា នោះ បានធ្វើឱ្យមនុស្សជាច្រើនបានជួបប្រទះនឹងភាពបែកបាក់ ក្រុមគ្រួសារនិងសាច់ញាតិ, កូនលែងស្គាល់ ឳពុកនិងម្តាយ, ប្តីប្រពន្ធបានទាស់ទែងគ្នា និង មានរឿងជាច្រើនទៀត ដែលបង្កភាពឈ្លោះ ប្រកែកគ្នាក្នុងសង្គម។ សម្តេចតេជោបានអំពាវ នាវរកភាពអត់ឳនគ្នា និងកុំឈ្លោះប្រកែកសាច់ញាតិដោយសារតែអបិយ៍ជំនឿននោះ។

ads banner