ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៧នាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះមានការកើនឡើងចំនួន ៧ករណី បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខឆ្លង ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៦នាក់ សុទ្ធជា ករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៧៧ថ្ងៃ ដែលបានរកឃើញការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៣៣៥នាក់ ហើយ ។
កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្ត ចាក់ វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៣ កញ្ញា បានកើនដល់ចំនួន ១៥លាន ១៨ម៉ឺន ២ពាន់ ៦០នាក់ ដែលស្មើនឹង ៩៤,៨៩ភាគរយ ។