សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ ដែលជាមេការ និងនារីរងគ្រោះចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួន បុរសម្នាក់ ដែលជាមេការ និងនារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះ មានអនីតិជន ចំនួន ០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងលោក វរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានធ្វើការឃាត់បុរសម្នាក់ ដែលជាអ្នកគ្រប់គ្រង និងនារីរងគ្រោះ ក្មេងៗចំនួន ០៤នាក់ នៅវេលាម៉ោង ០៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោ «សម្រស់ម្លិះ» នៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើយោងតាមប្រភព បានឱ្យដឹងថា ទីតាំងហាងម៉ាស្សា ដែលមានផ្លាកយីហោ «សម្រស់ម្លិះ» មានថៅកែប្រុសម្នាក់គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទចំនួន ០៤នាក់(សង្ស័យអនីតិជន ០២នាក់) និងមានបន្ទប់សម្រាប់រួមភេទចំនួន ០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃ នៃការរួមភេទ ក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយ ដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នា ជាមួយស្រីៗម៉ាស្សាទាំងនោះ។ ប្រភពដដែល បានឱ្យដឹងទៀតថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៨ព្រឹក រហូតដល់យប់អធ្រាត្រ ទើបបិទទ្វារ រីឯ នារីសង្ស័យ ជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង១០យប់។

សូមបញ្ជាក់ថា ក្រោយពេលប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញ ក៏បាននាំខ្លួន បុរស ដែលមេការរូបនេះ យកទៅកាន់ការិយាល័យប្រឆាំងអំពើរការជួញដូរមនុស្ស និងការពារអនីតិជន និងធ្វើការសួរនាំ កសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកឯ នារីរងគ្រោះទាំង ០៤នាក់ ត្រូវបានប្រគល់ជូនទៅផ្នែកមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងធ្វើការអប់រំផងដែរ ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner