ការធ្លាក់ចុះចំនួន អ្នករៀប អាពាហ៍ពិពាហ៍ ធ្វើឲ្យជប៉ុន កាន់តែ ប្រឈមខ្លាំងនឹង បញ្ហា ប្រជាសាស្ត្រ

អត្ថបទដោយ៖
CPA

ប្រជាជន ស្រីប្រុសជប៉ុន ដែលមានអាយុ ចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ មានទំនោរ មិនចង់ រៀបការ កាន់ តែ ច្រើន ជាងមុន ។ ក្រុមអ្នក ជំនាញ បាន ទាញសញ្ញាអាសន្ន ថា និន្នាការនេះ នឹង ធ្វើ ឲ្យ ប៉ះពាល់ដល់ កិច្ច ខិត ខំ ប្រឹង ប្រែង របស់រដ្ឋាភិបាលជប៉ុន ក្នុងការ ដោះស្រាយ វិបត្តិ ប្រជាសាស្ត្ររបស់ ប្រទេស ។
វិទ្យាស្ថានជាតិ ប្រជាជន និងសន្តិសុខសង្គម របស់ជប៉ុន និយាយថា លទ្ធផលនៃការស្ទង់មតិឆ្នាំ ២០២១ របស់ខ្លួន ដែលបានចេញផ្សាយ នៅក្នុងខែកញ្ញានេះ នឹងទៅបង្កើនក្តីព្រួយបារម្ភ អំពីអត្រាកំណើតទាប ។
យោងតាមការស្ទង់មតិ ១៧,៣% នៃបុរស និង ១៤,៦% នៃស្ត្រីជប៉ុន ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៤ ឆ្នាំ និយាយថា ពួកគេគ្មានបំណង ចង់រៀបការ សាងជីវិតគូនោះទេ ។ នេះជាតួលេខខ្ពស់បំផុត រាប់ចាប់តាំងពី ការស្ទង់មតិ ត្រូវបានធ្វើឡើងជាលើកដំបូងនាឆ្នាំ ១៩៨២ ។
នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងមុនពេលការកើនឡើងនៃសេដ្ឋកិច្ចជប៉ុន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ មានតែបុរស ២,៣% និងស្ត្រី ៤,១% ប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងមិនរៀបការឡើយ ។
ការធ្លាក់ចុះចំនួនអ្នករៀបអាពាហ៍ពិពាហ៍ បានជះឥទ្ធិពលដល់អត្រាកំណើត នៅក្នុងប្រទេសជប៉ុន ជាខ្លាំង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន បាននិងកំពុងប្រឈមមុខទៅនឹងនឹង បញ្ហាខ្វះខាត កម្លាំងពលកម្ម យ៉ាងធ្ងន់ធ្ងរ ដោយសារតែ អត្រាមនុស្សចាស់ ចេះតែកើនឡើង ហើយ អត្រាកំណើត វិញកាន់តែធ្លាក់ ចុះទាប ។
អ្នកជំនាញ បានសន្និដ្ឋានថា ការដែលប្រជាជនវ័យក្មេងជប៉ុន មានទំនោរលែងចង់រៀបការកាន់តែច្រើន គឺបណ្តាលមកពីកត្តាមួយចំនួន រួមមាន បំណងប្រាថ្នា របស់ស្ត្រីធ្វើការវ័យ ក្មេង ដែលរីករាយនឹងសេរីភាព ក្នុងជីវិតនៅលីវ និងការមានអាជីព ។ រីឯបុរសជប៉ុនវិញ និយាយ មិនខុស គ្នា ដែរថា ពួកគេរីករាយនឹងការនៅលីវ ។ ទន្ទឹមគ្នានេះ ពួកគេ ក៏បានប្រាប់ពីក្តី ព្រួយ បារម្ភ អំពី សុវត្ថិភាព ការងារ និង សមត្ថភាព ផ្គត់ផ្គង់ គ្រួសារដែរ ។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញ បានអំពាវនាវដល់ រដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើយ៉ាងណា បង្កឲ្យមានភាពងាយស្រួល សម្រាប់ស្ត្រី ក្នុងការវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីសម្រាលកូន និងដោះស្រាយ ម៉ោងធ្វើការដ៏វែង របស់ ប្រទេសជប៉ុន ៕ដោយ៖ លី លីយ៉ា
ប្រភព៖ Record number of young people in Japan rejecting marriage, survey shows

ads banner