ថៃរំពឹងថា ទទួលភ្ញៀវទេសចរបរទេស ចន្លោះពី ៨ដល់១០លាននាក់ ក្នុងឆ្នាំ២០២២

បាងកក៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយ ថ្មីៗនេះ ថា ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសពី ៨ លានទៅ ១០លាននាក់នៅឆ្នាំនេះ បន្ទាប់ពីបានបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរ។

លោក Arkhom បានប្រាប់កម្មវិធីវិទ្យុថៃ កាលពីចុងសប្តាហ៍ថា ចាប់ពីខែមករា ដល់ថ្ងៃសុក្រ ទី១៦ កញ្ញា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានទទួលភ្ញៀវបរទេសចំនួន ៥លាននាក់ហើយ។

លោកបាននិយាយថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់ និងការកើនឡើងនៃការនាំចេញ គួរតែជួយឱ្យសេដ្ឋកិច្ចកើនឡើងពី ៣% ទៅ ៣.៥% នៅឆ្នាំនេះ។

លោក Arkhom បាននិយាយថា ការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើង ១០% នៅឆ្នាំនេះ ដោយបានជំរុញ ដោយប្រាក់បាតចុះខ្សោយ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner