ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៣នាក់ទៀត

បាងកក៖ នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល ថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ កូវីដ១៩(COVID-19) ថ្មីៗចំនួន ១,១២៩ករណីបន្ថែមទៀត និងស្លាប់អ្នក ជំងឺកូវីដ១៩ ចំនួន១៣នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ក្រសួងថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នាអ្នកជំងឺ ចំនួន ៩៣៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២១ កញ្ញា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៦៦៨នាក់ និងអ្នកជាសះស្បើយឡើង វិញគឺជាង ៤.៦៣លាននាក់៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner