ធនាគារអភិវឌ្ឍន៍អាស៊ីរក្សាការព្យាករកំណើន GDP របស់វៀតណាមមិនប្រែប្រួល ត្រឹម ៦,៥ភាគរយ
ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាអេឌីប៊ី( ADB) រក្សាការព្យាករណ៍កំណើន ៦.៥ភាគរយរបស់ខ្លួន សម្រាប់ ប្រទេស វៀតណាមនៅឆ្នាំ២០២២ បើទោះបីជាមានការព្យាករណ៍ទុកថា នឹងមានការធ្លាក់ចុះនៅក្នុងតំបន់អាស៊ី ដោយសារភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយពិភពលោកក៏ដោយ។
របាយការណ៍ ADB ចេញផ្សាយថ្ងៃពុធ ទី២១ ខែកញ្ញាបានឲ្យដឹងថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេគិតថា នឹងបន្តក្នុងឆមាសទីពីរនៃឆ្នាំ ២០២២ ដែលត្រូវបានគាំទ្រដោយ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ គោលនយោបាយរូបិយវត្ថុដែល អាច បត់បែនបាន និងការងើបឡើងវិញលឿនជាងការរំពឹងទុកនៅក្នុង ផលិតកម្ម សេវាកម្ម និងការប្រើប្រាស់ក្នុងស្រុក ចាប់ពីខែកក្កដាដល់ ខែធ្នូ”។
ធនាគារបានទម្លាក់ការព្យាករណ៍សម្រាប់កំណើនឧស្សាហកម្ម មកត្រឹម ៨.៥ភាគរយ ពី ៩.៥ភាគរយ ប៉ុន្តែបាននិយាយថា ទស្សនវិស័យនៅតែមានសុទិដ្ឋិនិយម ដោយសារការវិនិយោគ ផ្ទាល់ពីបរទេសដ៏រឹងមាំ នៅក្នុងវិស័យនេះ។
ប្រភពបានបន្តថា កិច្ចខិតខំប្រឹងប្រែងដែលបានកំណត់ដោយ រដ្ឋាភិបាលដើម្បីបញ្ចេញការវិនិយោគសាធារណៈរួមទាំងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ការស្តារសេដ្ឋកិច្ច នឹងទូទាត់ផលប៉ះពាល់នៃការនាំ ចេញទាបដែលបណ្តាលមកពីតម្រូវការសកលដែលខ្សោយ។
ធនាគារថា គោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នរបស់វៀតណាម និងការគ្រប់គ្រងតម្លៃប្រកបដោយប្រសិទ្ធភាពនៃប្រេងសាំង អគ្គិសនី អាហារ ការថែទាំសុខភាព និងការអប់រំ គួរតែរក្សាអតិផរណាក្នុងរង្វង់ ៣.៨ភាគរយ ក្នុងឆ្នាំ ២០២២ និង ៤.០ភាគរយ ក្នុងឆ្នាំ ២០២៣។ ធនាគារថា ខ្លួនរក្សាការព្យាករណ៍កំណើនរបស់ វៀតណាម ៦.៧ ភាគរយ សម្រាប់ឆ្នាំក្រោយ៕
ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត