ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ៖ ចាប់តាំងពីរបបកម្ពុជាប្រជាធិបតិយ្យ ត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះទាំងអស់
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ៖ចាប់តាំងពីរបបកម្ពុជាប្រជាធិបតិយ្យ ហៅកាត់ថា «របបខ្មែរក្រហម» ត្រូវបានផ្តូលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដេលបានប្រព្រឹត្តនៅក្នុងរបប ៣ឆ្នាំ ៨ ខែ២០ថ្ងៃ ដែលធ្វើឱ្យប្រជាជនយើងរាប់លានដាក់បានបាត់បង់ជីវិត។
ការថ្លែងឡើងបែបធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយការដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក នៅក្នុងឱកាសអញ្ជើញធ្វើសន្នីសីសារព័ត៌មាននៅក្រោយ ពិធីប្រកាសសាលដីការរបស់អង្គជំនុំជម្រះតុលាការកំពូល ចំពោះសំណុំរឿង ០០២ ដំណាក់កាលទី២ ពាក់ព័ន្ធទៅនឹង ខៀវ សំផន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ។
ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ចាប់តាំងពីដើមឆ្នំា២០០៦ មក រហូតដល់ពេលនេះ អ.វ.ត.ក បានបញ្ចប់ជាស្ថាពរចំពោះសំណុំរៀងទាំងអស់ចំនួនប្រាំពីរ របស់ខ្លួនរួចហើយ។ គ្រប់សំណុំរឿងទាំងអស់បានដំណើរជម្រះក្តីអនុលោមទៅតាមនីតិវិធីតុលាការដែលកំឡុងពេលនោះគ្រប់ភាគីតុលាការទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញទៅតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ និងរក្សាបាននូវឯករាជភាពតុលាការ ព្រមទាំងជៀសវាងបាននូការជ្រៀតជ្រែកពីភាគីខាងក្រៅណាមួយ។ ឯកឧត្តមកិត្តិនីតិកោលសបណ្ឌិត ប៊ិន ឈិន បានគូសបញ្ចាក់បន្ថែមថា នេះគឺជាមោទនភាពនិងសមិទ្ធិផលដ៏ថ្លៃថ្លា បើប្រៀបធៀបទៅនឹងការកាត់សេចក្តីរបស់របបខ្មែរក្រហមដេលឃោរ ឃៅ គ្មានយុត្តិធម៌ហើយមិនដេលទទួលស្គាល់នូវសិទ្ធមូលដ្ឋានរបស់បុគ្គលទេ។
ជាមួគ្នានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកទាំងឡាយដែលបានចូលរួមចំណែកនៅក្នុងដំណើរការនេះ រួមមាន ចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្រ្តីច្បាប់ និងមន្រ្តីបុគ្គលិករដ្ឋបាលតុលាការទាំងសងខាងភាគីជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជន និងបណ្តារដ្ឋាភិបាលនានា ដែលបានផ្តល់ថវិកា ពោលគីមិត្តរបស់សាលាក្តី។ ជាពិសេស សូមកោលតសរសើរ និងថ្លែងអំណរគុណដល់ជនរងគ្រោះដេលបានតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី និងបានផ្តល់សក្ខីកម្មអំពីរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូចត់នៅចំពោះមុខតុលាការដើម្បីស្វែងរកការពិត និងយុត្តិធម៌ដល់ជនរងគ្រោះ ទាំងអស់នៃរបបកដ៏ឃោរឃោះខ្មែរក្រហមនេះផងដែ។
គួររំលឹកផងដែរថា ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះជាង ១០.៣០០នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្រ្តសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ ៕ ដោយ ៖ ង៉ាន់ ទិត្យ