អ.ស.ប៖ ប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់ គួរផ្អាកការសងបំណុល
អ៊ីស្លាម៉ាបាត៖ ប្រទេសប៉ាគីស្ថានគួរតែផ្អាកការសងបំណុលអន្តរជាតិ និងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញជាមួយម្ចាស់បំណុល បន្ទាប់ពីទឹកជំនន់ថ្មីៗនេះបានបន្ថែមទៅក្នុងវិបត្តិហិរញ្ញវត្ថុរបស់ប្រទេស នេះបើតាមកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី២២ កញ្ញា ២០២២ ដោយដកស្រង់កំណត់ហេតុគោលនយោបាយរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។
កាសែតនេះបានឲ្យដឹងថា អនុស្សរណៈដែលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនឹងចែករំលែកជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ ចែងថា ម្ចាស់បំណុលរបស់ប្រទេសគួរតែពិចារណាលើការបន្ធូរបន្ថយបំណុល ដើម្បីឱ្យអ្នកបង្កើតគោលនយោបាយអាចផ្តល់អាទិភាពដល់ការផ្តល់ហិរញ្ញប្បទានដល់ការឆ្លើយតបគ្រោះមហន្តរាយរបស់ខ្លួនលើការសងប្រាក់កម្ចី។
ប៉ាគីស្ថានបានប៉ាន់ប្រមាណ ចុងក្រោយបង្អស់ថា ការខូចខាតមានចំនួន ៣០ ពាន់លានដុល្លារហើយទាំងរដ្ឋាភិបាល និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្តីបន្ទោសទឹកជំនន់លើការប្រែប្រួលអាកាសធាតុ។
FT បានឲ្យដឹងដែរថា អនុស្សរណៈនេះបានស្នើឡើងបន្ថែមទៀតនូវការរៀបចំរចនាសម្ព័ន្ធបំណុល ឬការផ្លាស់ប្តូរ ដែលម្ចាស់បំណុលនឹងអនុញ្ញាតឱ្យមានការសងបំណុល ជាថ្នូរនឹងប្រទេសប៉ាគីស្ថានយល់ព្រមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានចំនួន ៣៣ លាននាក់ ការខូចខាតរាប់ពាន់លានដុល្លារ និងបានសម្លាប់មនុស្សជាង ១៥០០ នាក់ ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត