មាន់គោកបារាំង និងបិសាចក្រហម ប៊ែលហ្ស៊ិក ឈ្នះដូចគ្នា នៅ Nations League
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមម្ចាស់ផ្ទះមាន់គោកបារាំង បានយកឈ្នះ អូទ្រីស ២ទល់០ ខណៈក្រុម ប៊ែលហ្ស៊ិក យកឈ្នះ វែល ២ទល់១ នៅពាន Nations League កាលពីយប់មិញ ។
២គ្រាប់របស់បារាំងរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៥៦ រីឯខ្សែប្រយុទ្ធក្លឹប AC Milan កីឡាករ Oliver Giroud រកបានគ្រាប់ទី២នាទី ៦៥ ជ័យជំនះនេះ បារាំងឈរត្រឹមលេខ៣ មាន៥ពិន្ទុ ក្នុងពូលទី១ ខណៈក្រូអាត ឈរលេខ១ មាន១០ពិន្ទុ ក្រោយយកឈ្នះ ដាណាម៉ាក ២ទល់១ ហើយដាណាម៉ាក លេខ២ មាន៩ពិន្ទុ ។ ចំណេកឯក្រុម ប៊ែលហ្ស៊ិក បានយកឈ្នះ វែល ២ទល់១ រកបានដោយកីឡាករ Kevin De Brunye និងកីឡាករ Batshuayi ម្នាក់មួយគ្រាប់ ឯកីឡាករ Kieffer Moore រកមួយគ្រាប់អោយវែល នៅនាទី៥០ ។
រីឯលទ្ធផលគូផ្សេងទៀត Polond 0:2 Netherland ០ទល់២ , Lithuania 1:1 Faros Island , Turkey 3:3 Luxemborg , Slovakia 1:1 Azerbaijan , Liechtenstein 0:2 Andorra ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។