ព្យុះត្រូពិច តាឡាស់ ខិតជិតប្រទេសជប៉ុន តាមបណ្តោយ ឆ្នេរប៉ាស៊ីហ្វិក
តូក្យូ៖ មន្ត្រីឧតុនិយមជប៉ុននិយាយថា ព្យុះត្រូពិចបានកកើតឡើង លើសមុទ្រទៅភាគខាងត្បូងប្រទេសជប៉ុន។
ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះត្រូពិច តាឡាស់(Talas) ស្ថិត នៅ ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីខេត្តកូជី ភាគខាងលិច ប្រទេសជប៉ុន នៅម៉ោង ៩ ព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា។
វាកំពុងបក់បោកក្នុងល្បឿនប្រហែល ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ដោយមានខ្យល់បក់ខ្លាំងដល់ទៅ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ Talas កំពុងរំកិលទៅខាងជើង ក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះត្រូវបានគេរំពឹងថានឹងចូលមកជិតប្រទេសជប៉ុនភាគខាងលិច និងខាងកើតតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ចាប់ពីយប់ថ្ងៃ សុក្រ ដល់ថ្ងៃសៅរ៍។ ទោះយ៉ាងណាក៏ដោយ វាទំនងជាត្រូវបានបន្ទាប ទៅ កម្រិត ទាបត្រូពិចបន្ថែម នៅព្រឹកថ្ងៃអាទិត្យ។
ព្យុះនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាមួយនឹង ផ្លេកបន្ទោរខ្លាំង ទៅកាន់តំបន់ Tokai, Kinki និង Kanto-Koshin រហូតដល់ថ្ងៃអាទិត្យ៕
ប្រភពពី NHK, ប្រែសម្រួល៖ សារ៉ាត