អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចទោសពីបទពុករលួយ
អត្ថបទដោយ៖
លន់ សារ៉ាត
គូឡាឡាំពួរ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បាន រាយការណ៍នៅថ្ងៃទី២៣ ខែកញ្ញានេះថា តុលាការជាន់ខ្ពស់ ម៉ាឡេស៊ី បានដោះលែងអតីតឧបនាយករដ្ឋមន្ត្រីពីបទសូកប៉ាន់ ចំនួន ៤០ ករណី ដោយនិយាយថា ព្រះរាជអាជ្ញាបានបរាជ័យក្នុងការ ផ្តល់ ភស្តុតាងគ្រប់គ្រាន់។
លោក Ahmad Zahid Hamidi គឺជាមន្ត្រីជាន់ខ្ពស់មួយរូប រួមទាំង អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលត្រូវបានចោទប្រកាន់ពី បទពុករលួយក្នុងឆ្នាំ ២០១៨ នៅពេលដែលគណបក្ស United Malays National Organisation (UMNO) ត្រូវបានបោះឆ្នោត ទម្លាក់ចេញពីអំណាច ដោយសារតែកំហឹងរីករាលដាល ជុំវិញអំពើ ពុករលួយ។
លោក Zahid ត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូក ប្រហែល ១១លានដុល្លារពីក្រុមហ៊ុនមួយ ទាក់ទងទិដ្ឋាការបរទេស។ លោកថាមិនមានកំហុសចំពោះការចោទប្រកាន់ទាំងអស់៕
ប្រភពពី CNA , ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ