លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នៅទូទាំងខេត្តស្វាយរៀង មាន ២៤៦វត្ត បានទទួលទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២៦វត្ត ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងឱកាសភ្ជុំបិណ្ឌ វេនទី ១៤ នៅស្នាក់ការគណបក្សស្រុករមាសហែក នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក ។

សូមរំលឹកផងដែរថា ចាប់តាំងពីបិណ្ឌទី ១ រហូតដល់បិណ្ឌទី១៤ នេះ នៅទូទាំងខេត្តស្វាយរៀង វត្ត ចំនួន ២៤៦វត្ត ទទួលបាននូវទេយ្យវត្ថុមួយចំនួន និងបច្ច័យកសាងនៅគ្រប់វត្ត ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានការចូលរួមចំណែកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្រុកទាំង ៨ នៃខេត្តស្វាយរៀង ដែលមានសុទ្ធាជ្រះថ្លាចាប់មគ្គផលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្យនេះ ។

ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាមិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)
៣. ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍ ។ ជាពិសេស ត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។
៤. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner