កម្មវិធីប្រដាល់ពន្លក គុន ខ្មែរចាប់ផ្តើមសកម្មភាពឡើងវិញ អាចកក្រើកអស្ចារ្យជាងមុន
ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរដែលប្រសិទ្ធិនាមថា ពន្លកគុនខ្មែរ ដែលបាត់វត្តមានមួយរយៈដោយសារតែការីករាលដាលនៃជំងឺកូវីដ១៩បានរៀបចំឡើងវិញហើយ ដោយក្លឹបនាយកដ្ឋានអង្គរក្ស នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ នៅក្នុងក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សស្ថិតនៅក្នុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើយោតាមការបញ្ជាក់ពីលោក ស៊ន អេលីត ស្ថាបនិកពន្លកគុនខ្មែរ បានឲ្យដឹងថា កម្មវិធីប្រដាល់ពន្លកគុនខ្មែរ ដែលរៀបចំឡើងវិញ គឺចាប់ពីថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ អាចនឹងមានសកម្មភាពអស្ចារ្យល្អមើលជាងមុខទៅទៀត។ ដ្បិតក្នុងការរៀបចំជាថ្មីនេះ យើងបានដាក់សមាសភាពកីឡាករថ្នាលបរទេសប្រកួតជាមួយកីឡាករថ្នាលគុនខ្មែរ ដោយសប្តាហ៍ទី១ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលានេះ យើងបានដាក់សមាសភាពកីឡាថ្នាលបរទេសរហូតដល់៥រូប ហើយ ជំហ៊ានសប្តាហ៍បន្តបន្ទាប់ទៀត ក្នុងចំណោម៦គូយ៉ាងហោចណាស់មានកីឡាករបរទេសមកពីប្រទេសជិតខាង២នាក់ប្រកួតជាមួយថ្នាលកម្ពុជា។
លោក ថា ការបង្ហាញវត្តមានកម្មវិធីប្រដាល់ពន្លកគុនខ្មែរឡើងវិញនេះអាច អាចនឹងកក្រើកនិងល្អមើលជាងមុន ដោយហេតុថា យើងដាក់សមាសភាពកីឡាករបរទេស ដើម្បីផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរបន្តវេនរបស់កម្ពុជាបានពង្រឹងអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករសក្តានុពលសម្រាប់កម្ពុជានៅពេលអនាគត។
លោក បញ្ជាក់ថា សម្រាប់សប្តាហ៍ដំបូងដែលប្រព្រឹត្តទៅ នាថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ មានសមាសភាពកីឡាករថ្នាល់របស់ថៃ៥រូបនិងប៉ះជាមួយកីឡាករថ្នាលគុនខ្មែររូប មានដូចជា ៖ • គូ ទី១ ឃីម ឌីម៉ី ប៉ះ ឈោគឌី (ទម្ងន់ ៤២Kg) • គូ ទី២ អេលីត សំណាង ប៉ះ ទុនផេត (ទម្ងន់ ៤៨Kg) • គូ ទី៣ អេលីត ប៊ុនតុង ប៉ះ ប៉្លាយហ្វា (ទម្ងន់ ៤៨Kg) • គូ ទី៤ គោរមៈ ច័ន្ទរាជ្យ ប៉ះ ផេតណាំនឹង (ទម្ងន់ ៤៨Kg) • គូ ទី៥ អេលីត រស្មី ប៉ះ ផេតបានដន (ទម្ងន់ ៥១Kg) ៕ អត្ថបទ៖ ជាវ ចន្ធូ
![](https://asset.ams.com.kh/central/media/2022/09/243345119_127413049633751_5386087354933604455_n-1024x683.jpg)
![](https://asset.ams.com.kh/central/media/2022/09/Acamdemy-1024x1024.jpg)