សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ
Camsoc-បាងកក៖ សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម (APSF) រំពឹងថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបង្ហាញទស្សនីយភាពដ៏គួរឱ្យរំភើប និងអារម្មណ៍ នាពហុកីឡាថ្នាក់តំបន់ជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្ពុជា បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីខែកក្កដាថ្មីៗនេះ។ នេះបើយោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។
បន្ទាប់ពីជំងឺកូវីត-១៩ រាតត្បាតជាសកលរយៈពេល២ឆ្នាំ ប្រទេសកម្ពុជាបានយកវិបត្តិអោយក្លាយជាឪកាស ដោយកំពុងកសាងហេដ្ឋារចនាសម័ន្ធ និងបណ្តុះបណ្តាលផ្នែកធនធានមនុស្សយ៉ងយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមប្រធានបទ “កីឡា រស់ក្នុងសន្តិភាព” អោយទទួលបានជោគជ័យ និងនាំមោទកភាពជូនជាតិ។
លោក Osoth Bhavilai ប្រធាន APSF បានបង្ហាញការជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ២០២៣ ។ សមិទ្ធផលថ្មីៗនៅទីក្រុង “Solo បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត បើទោះបីជាមានពេលវេលាតឹងតែងក៏ដោយ.. វាបានដំណើរការល្អលើសពីការរំពឹងទុក និងបានកំណត់ស្តង់ដារថ្មី នៅក្នុងតំបន់។
យើងមានទំនុកចិត្តយ៉ាងពេញទំហឹងថា ឆ្នាំក្រោយនេះ ទីក្រុងភ្នំពេញអាចធ្វើបានដូចគ្នា» ។ លោក Osoth Bhavilai បានបន្ថែម ។ ប្រធាន APSF សម្រាប់អាណត្តិទី២ ជឿជាក់ថា ប្រទេសកម្ពុជា មានបញ្ហាប្រឈមច្រើនចំពោះមុខច្រើន ដើម្បីក្លាយជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូងនាពេលនេះ។ ប៉ុន្តែកម្ពុជា តែងតែចូលរួមជាមួយបណ្តាប្រទេស ដែលធ្លាប់ធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដូចជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរីជាដើម។ លោក Bhavilai មានប្រសាសន៍ថា “ដូចទីក្រុងម្ចាស់ផ្ទះផ្សេងទៀតដែរ APSF នឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឬ CAMAPGOC ដើម្បីធានាថា គ្រប់ទិដ្ឋភាពសំខាន់ៗនៃព្រឹត្តការណ៍ត្រូវបានគ្រាំ នឹងចូលរួមពីបណ្តាប្រទេសលក្នុងតំបន់។
ក្នុងនាមគណកម្មកាធិការៀបចំព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ( CAMAPGOC ) ឯកឧត្តម យី វាសនា បានបង្ហាញផែនការយ៉ាងជាក់លាក់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាល APSF (BoG) នាពេលថ្មីៗនេះ នៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ។ APSF ក៏បានកិច្ចប្រជុំបឋមជាមួយ CAMAPGOC នៅរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១១ ខែកក្កដាកន្លងទៅ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីប្រគល់ទង់ហ្គេមជាផ្លូវការ នៅទិក្រុងសូឡូ កាលពីថ្ងៃទី៦ ខែសីហា អគ្គលេខាធិការ APSF លោក Wandee Tosuwan និងឯកឧត្តម វ៉ាត់ ចំរើន បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាបន្ថែម អំពីការរៀបចំលើការងារបច្ចេកទេស រចនាសម្ព័ន្ធហ្គេម និងធនធានមនុស្ស សម្រាប់ព្រេត្តការណ៍ ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
CAMAPGOC បានចុះបញ្ជីកីឡាចំនួន១២ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម រួមមាន អត្តពលកម្ម ,ប៊ូស្យ៉ា ,វាយសី ,អុក ,បាល់ទាត់ ៥ ម្ខាង ,បាល់ទាត់ ៧ ម្ខាង ,បាល់ទះ លើកទម្ងន់ , បាល់ទះអង្គុយ , ហែលទឹក , វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏ទំនើប ដែលមានចំងាយប្រហែល២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៨គ្រឿង មាស៧ ប្រាក់១០ និងសំរិទ្ធ១១គ្រឿង ៕ ចាន់ វិចិត្រ
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_10-40-00.jpg)
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_10-40-09.jpg)