ក្រសួងការងារជូនដំណឹងពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅបទសជប៉ុន។

ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា “បើយោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែល មានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្ត ជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោង ពលករជំនាញ”។

ក្រសួងការងារបានបញ្ជាក់បន្ថែមថាចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាគឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ – សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ http://ac.prometric-jp.com/test]is/ne/ end/index.html ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 10 568 383/ +855 17 571_177/ +855 97 767 0033 រៀងរាល់ម៉ោងធ្វើការ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner