ភាពយន្តចម្រៀង ស្តីពីជីវិតសម្តេចតេជោ ហ៊ុន សែន ពេលនៅជាក្មេងវត្ត ត្រូវបានរៀបចំពិធីសម្ភោធដាក់បង្ហាញជាផ្លូវការក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ

(ភ្នំពេញ)៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ នឹងត្រូវបង្ហាញជូនសាធារណជននៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះហើយ ។
ពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានរយៈពេលប្រមាណជាង៣០នាទី។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» លាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជា។

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដឹកនាំផលិតដោយ លោកស្រី ចន ច័ន្ទលក្ខិណា, លោកឧកញ៉ា ហេង ឡុង និងលោកឧកញ៉ា អ៉ឹង លីហេង។ ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារ កាមេរ៉ាថតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

លោក ជំទាវ បណ្ឌិតសភាចារ្យភឿង សកុណាបានមានប្រសាសន៍ថាជាការពិត ព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន ក៏ដោយសារប្រទេសកម្ពុជាយើងមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការខិតខំ ប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រហូតឈានដល់ការប្រកាសបើកប្រទេសឡើង វិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមលោកជំទាវផ្ទាល់ សូមយក ឱកាសនេះសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បករ សិល្បការិនីទាំងអ ជាពិសេសក្មួយៗ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើ ចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ហើយក្នុងនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏មានការសោកស្តាយផងដែរចំពោះការខកខានចូលរួ មក្នុងកម្មវិធីនាថ្ងៃនេះ។ លោកជំទាវរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រែងរបស់សមាគមសិល្បករខ្មែរ ដែលបានផ្តួចផ្តើមគំនិត ក្នុងការផលិតភាពយន្តចម្រៀង

ជីវិតក្មេងវត្ត “ ព្រមទាំងអរគុណចំពោះផលិតករ អ្នកដឹកនាំរឿង អ្នកបច្ចេកទេសភាពយុ សិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមសហការផលិតស្នាដៃដ៏វិសាលវិសាលមួយ ដែលមិនត្រឹមជាសិល្បៈសម្រាប់កំសាន្តប៉ុណ្ណោះទេ តែជាប្រវត្តិជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូល ឆ្នើមរបស់យើង ប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កុលបុត្រកុលធីតាកម្ពុជាគ្រប់ៗ សិក្សារៀនសូត្រដកស្រង់បទពិសោធន៍។

លោកជំទាវ រដ្ឋមន្រ្តីបានបញ្ជាក់ថាវិរៈភាពតស៊ូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បី បុព្វហេតុជាតិមាតុភូមិ ត្រូវបានសម្តេចលាតត្រដាងជាបន្តបន្ទាប់ តាមរយៈការសរសេរ បោះពុម្ពជាសៀវភៅ ការតែងនិពន្ធជាបទចម្រៀង និងការផលិតជាភាពយន្តចម្រៀងកាយវិការ ដែលប្រជាជនកម្ពុជាស្ទើរគ្រប់រូប បានអាន ស្តាប់ និងទស្សនា។ ក៏ប៉ុន្តែ វណ្ណកម្មភាពយន្ត ចម្រៀងបទ ជីវិតក្មេងវត្ត “ ផលិតដោយសមាគមសិល្បករខ្មែរ ដែលនឹងចាក់បញ្ចាំង នាបន្តិចទៀតនេះ នឹងបង្ហាញកាន់តែសុក្រឹត ពិស្តារ លម្អិតពីការតស៊ូជម្នះឧបសគ្គ និង ការតាំងចិត្តដ៏មោះមុតក្នុងការចាកឆ្ងាយក្រុមគ្រួសារទាំងវ័យក្មេង ដើម្បីបន្តការសិក្សាស្វែងរក ចំណេះវិជ្ជា ខណៈដែលនៅក្នុងភូមិកំណើតពុំមានសាលារៀននៅឡើយ។ ទាំងអស់នេះ គឺបាន

បង្ហាញពីគុណតម្លៃ គំរូវីរៈភាព និងលក្ខណៈសម្បត្តិរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន តាំងពីវ័យកុមារភាព ក្នុងភាពជាអ្នកដឹកនាំ។ សកម្មភាពដែលបានឆ្លុះបញ្ចាំងតាម រយៈភាពយន្តចម្រៀងនេះ នឹងក្លាយជាពន្លឺបង្ហាញផ្លូវដល់អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិ ពិសេសបានបង្កើតនូវមនសិការ គុណតម្លៃមិនអាចកាត់ថ្លៃបាន។ និងគំរូវីរៈភាពសម្រាប់កូនខ្មែរជំនាន់ក្រោយប្រកបដោយ

ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីសូមជំរុញ និងលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើការ ផ្សព្វផ្សាយស្នាដៃភាពយន្តចម្រៀងបទ “ ជីវិតក្មេងវត្ត ” នេះឱ្យបានទូលំទូលាយតាមគ្រប់ មធ្យោបាយ សំដៅបំផុសស្មារតីកុលបុត្រ កុលធីតាខ្មែរ ឲ្យបន្តខិតខំសិក្សារៀនសូត និង ដកស្រ ង់បទពិសោធ ពីគំរូវីរៈភាព ដ៏ឧ ត្តុង្គឧត្តមរបស់ សម្តេចតេជោដើម្បីពង្រឹងលើកកម្រិតសមត្ថភាពខ្លួន ព្រមទាំងត្រៀមខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ។

សូមបញ្ជាក់ថាបទចម្រៀង «ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន គឺជាលើកបង្ហាញនូវជីវិតតស៊ូមួយនៅក្នុងជីវិតរបស់សម្តេច ហើយក៏ជាចំណែករុញច្រានឱ្យជីវិតសម្តេចទទួលបានជោគជ័យ និងមានភាពល្បាញល្បីរហូតដល់សព្វថ្ងៃផងដែរ។ ប្រសិនបើសម្តេចមិនតស៊ូ និងជម្នះការលំបាកទាំងឡាយក្នុងវ័យកុមារភាពទេនោះ សម្តេចតេជោ ក៏មិនអាចស្វែងរកចំណេះមកទ្រទ្រង់ជីវិតឱ្យបានល្បីរន្ធឺដូចពេលបច្ចុប្បន្ននេះឡើយ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner