ស្រូវសាលី កំពុងឡើងថ្លៃខ្លាំងក្នុងទីផ្សារជុំវិញពិភពលោក ដោយសារកង្វះខាតការផ្គត់ផ្គង់
អត្ថបទដោយ៖
AMS OneMinute
គ្រួសារមួយនៅលីបង់ដែលបើកលក់នំប៉័ងអស់រយៈពេលជាង ៦០ឆ្នាំ បានត្អូញត្អែរពីការឡើងថ្លៃនំប៉័ងពី ៣,៥ដុល្លារទៅ ៥ដុល្លារក្នុង ១ដើម។
ការផ្គត់ផ្គង់ស្រូវសាលីត្រូវកកស្ទះ ខណៈកសិករអ៊ុយក្រែនមួយចំនួនមិនអាចដាំស្រូវបាន ដោយសារសង្គ្រាម។ ស្រូវសាលីជាង ៤,៥លានតោន ត្រូវជាប់គាំងនៅកំពង់ផែ ព្រោះរុស្ស៊ីបានបង្កកការនាំចេញនៅកំពង់ផែរបស់អ៊ុយក្រែន។ កង្វះខាតជីប្រើប្រាស់ ដោយសារការដុតបំផ្លាញឧបករណ៍សម្រាប់ផលិត ដែលគិតជាទឹកប្រាក់ប្រមាណជាង ៤០ម៉ឺនដុល្លារ ក៏បានប៉ះពាល់ដល់សង្វាក់ផលិតកម្មស្រូវសាលីនៅអ៊ុយក្រែនផងដែរ – Business Insider