សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល បានសន្សំថវិកាទុក ដើម្បីជួយដល់ពលរដ្ឋក្រីក្ររួចហើយ

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣គ្រួសារ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ថា រាជរដ្ឋាភិបាល បានសន្សំថវិកាទុក ដើម្បីជួយដល់ពលរដ្ឋក្រីក្ររួចហើយ ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ឲ្យប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបទាំងអស់ឱ្យទទួលបានបណ្ណក្រីក្រកម្រិត១ទាំងអស់ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព និងចំណូលនោះទេដើម្បីជួយគាំទ្រដល់ពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសង្គមកិច្ច និងក្រសួងផែនការរៀបចំកិច្ចការនេះឱ្យបានលឿនបំផុត ខណៈពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅមកនៅភូមិរុនតាឯកនេះ មានជិត ៨ពាន់គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រឹមលុយ ៨០០រយលានដុល្លារសម្រាប់ជួយដល់ពលរដ្ឋមិនមែនជារឿងធំដុំនោះទេ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner