របាយការណ៍៖ វៀតណាមចំណាយប្រាក់ជាង ៣,៣ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19

ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជិត ៧៩.៧ ពាន់ពាន់លានដុង (៣.៣២ ពាន់លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលថ្មីៗនេះ។

ក្នុងចំណោមចំនួននេះ ប្រហែលពីរភាគបី ឬជាង ៥១.២២ ពាន់ពាន់លានដុងត្រូវបានចំណាយ តែក្នុងឆ្នាំ ២០២១នេះបើយោងតាមរបាយការណ៍ដែលបានដាក់ជូនរដ្ឋសភាដើម្បីពិនិត្យការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ ក្នុងចំណោម ៥១.២២ ពាន់ពាន់លានដុងនេះ ក្រសួងសុខាភិបាលបានចំណាយជាង ៨.៨ពាន់ពាន់លានដុងដើម្បីទិញវ៉ាក់សាំង Covid-19។

សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលកំពុងបន្តគ្រប់គ្រងការចំណាយជាង ៣៦.១ ពាន់ពាន់លានដុង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19។ ប្រហែលតិចជាងពាក់កណ្តាលនៃចំនួននេះត្រូវបានគ្រោងទុកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំនេះ។

ដើម្បីសន្សំប្រាក់ កាលពីឆ្នាំមុន រដ្ឋាភិបាលកណ្តាលក៏បានកាត់បន្ថយយ៉ាងហោចណាស់ពាក់កណ្តាល នៃការចំណាយរដ្ឋបាលរបស់ខ្លួន ក្នុងការរៀបចំសន្និសីទ និងការធ្វើដំណើរការងារ ហើយសន្សំបាន ១០% នៅក្នុងការចំណាយធម្មតាផ្សេងទៀត៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner