ជនពាក់ព័ន្ធចំនួន ២៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២ កាលពីម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃ ទី ២ តុលា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៣នាក់, រក្សាទុក ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ (ស្រី ២នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៣២៨,២៣ក្រាម និង១៣កញ្ចប់តូច។ អុិចស្តាសុី(mdma) ស្មើរ ៨៤២,២៦ក្រាម។
ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល៖ ៦អង្គភាព ១: មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១៣,៧៩ក្រាម និងMDMA ៨៤២,២៦ក្រាម។ ២: កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៣: កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,២៧ក្រាម។ ៤: ក្រចេះ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១២កញ្ចប់តូច។ ៥: សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។ ៦: ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣០៤,១១ក្រាម។ កងរាជអាវុធហត្ថ៖ ២អង្គភាព ១: កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,០៦ក្រាម ។ ២: រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច៕ ដោយ៖ ឆៃហួត