ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លើយតបករណីលួចបេីកលេងល្បែងសុីសងខុសច្បាប់ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លេីយតបទៅនឹងករណីប្រជាពលរដ្ឋ រាយការណ៍ថា មានការលួចបេីកលេងល្បែងសុីសងខុសច្បាប់។

របាយការណ៍ដដែល បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ថា មានទីតាំងមួយបើកលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោ១៥:០០នាទី កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះលេខB២០ ផ្លូវលេខ០១ បុរីកម្ពុជា នៅភូមិលូ សង្កាត់ស្វាយប៉ាក ដែលសង្ស័យមានលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ដែលមានម្ចាស់ផ្ទះឈ្មោះ តាំង ធីង៉ុកយីម ភេទស្រី ជនជាតិវៀតណាម ជាលទ្ធផល ក្នុងការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ មិនមានការបើកលេងល្បែង កន្ទុយលេខវៀតណាមនោះទេ។

ជាមួយគ្នានោះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា បេីមានករណីលួចបេីកលេងល្បែងសុីសងខុសច្បាប់ នោះសមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាមៗ ស្របពេលដែលសមត្ថកិច្ចចម្រុះកំពុងតែចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែង បញ្ចាំខុសច្បាប់ជាច្រេីនទីតាំងផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner