ថៃ៖ ទឹកទន្លេចៅប្រាយ៉ា និងប៉ាសាក់ នឹងកើនឡើង ខណៈការហូរចេញពីទំនប់កើនឡើងទ្វេដង ក្នុងសប្តាហ៍នេះ

បាងកក៖ ការិយាល័យធនធានទឹកជាតិ (ONWR) នៃប្រទេសថៃបានព្រមានថា កម្រិតទឹកទន្លេ ប៉ាសាក់ (Pasak) និង ចៅប្រាយ៉ា (Chao Phraya) នឹងកើនឡើងយ៉ាងខ្លាំង នៅពេលដែលទំនប់ Pasak Chonlasit បង្កើនអត្រាបញ្ចេញទឹកទ្វេដង។

លោក Chayan Muangsong អគ្គលេខាធិការរង ONWR បាននិយាយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះថា ទឹកទន្លេ Pa Sak នឹងកើនឡើងពី ០.៤ ទៅ ១ ម៉ែត្រ ចាប់ពីស្រុក Phatana Nikhom របស់ Lopburi ទៅស្រុក Tha Ruea របស់ខេត្តអយុធ្យា ខណៈដែលកម្ពស់ទឹកនៅចុងទំនប់ Rama VI នឹងកើនឡើង ០.៤ ដល់ ០.៦ ម៉ែត្រ។

ជាមួយនឹងការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃអាទិត្យ នៅតំបន់ភាគច្រើននៃប្រទេសថៃ ការិយាល័យធនធានទឹកជាតិបានប៉ាន់ស្មានថា ទឹក ៤០០លានម៉ែត្រគូបនឹងហូរកាត់ទំនប់ Pasak Chonlasit ក្នុងទីក្រុង Lopburi ក្នុងសប្តាហ៍នេះ ដូច្នេះ នាយកដ្ឋានធារាសាស្ត្រ ត្រូវបង្កើនការបង្ហូរចេញជាបណ្តើរៗពី ៤០០ ទៅ ៨០០ម៉ែត្រគុបក្នុងមួយវិនាទី។

ការិយាល័យធនធានទឹកជាតិ ក៏បាននិយាយផងដែរថា កម្ពស់ទឹកនៅចំណុចប្រសព្វនៃទន្លេ Pasak និង Chao Phraya ក្នុងខេត្ត Phra Nakhon Si Ayutthaya នឹងកើនឡើងពី ០.២៥ ទៅ ០.៥ម៉ែត្រ។

លោកបានបន្តថា ទឹកប្រមាណ ៣.៣០០ ទៅ ៣.៥០០ ម៉ែត្រគុបក្នុងមួយវិនាទីនឹងហូរកាត់ស្រុក Bang Sai នៃខេត្តអយុធ្យា ហើយអាចបង្កជាទឹកជំនន់ភ្លាមៗ។ លោកបានបន្ថែមថា ភ្នាក់ងារបានព្យាយាមបង្វែរទឹកទៅកាន់ Thung Bang Rakam ក្នុងទីក្រុង Phitsanulok ប៉ុន្តែទឹកទន្លេ Ping បានហក់ឡើងលើផ្លូវទៅកាន់ Chao Phraya ៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner