អធិការខណ្ឌបឹងកេងកង ចាត់កម្លាំងចេញល្បាត ការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងសួរសុខទុក្ខអធិការរងមួយរូបកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី ០៤ ខែតុលា ឆ្នាំ ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
ជាមួយគ្នានោះ ដោយ មានការ យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កាលពីព្រឹកមិញនេះ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ នូ ប្រសិទ្ធភិធេយ្យ អធិការរង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
នៅក្នុងឱកាសនោះដែរ លោកស្រីអធិការរងក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ បរិភោគ ព្រមទាំងថវិការបស់លោកអធិការចំនួន ៨០០.០០០រៀល, ថវិការបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចំនួន ៥០០.០០០រៀល និងថវិកាលោកស្រីវរសេនីយ៍ទោ ឡាច ថាវី ចំនួន ១០០.០០០រៀលផងដែរ ៕ ដោយ ៖ ជីម ភារ៉ា