នាយករដ្ឋមន្ត្រីគុយបាបំពេញទស្សនកិច្ច៣ថ្ងៃក្នុងកម្ពុជា (Video Inside)

នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស និងគណៈ ប្រតិភូ កំពុងបំពេញទស្សន កិច្ចក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃដើម្បីពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបា បានធ្វើឡើងប្រមាណជាងមួយសប្តាហ៍ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក្នុងរដ្ឋធានី ឡាហាវ៉ាន នៃប្រទេសគុយបាកាលពីចុងខែកញ្ញាកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីគុយ បា បានអញ្ជើញមកដល់កម្ពុជាវេលារសៀលថ្ងៃទី៤តុលាឆ្នាំ២០២២។

ក្រោយដំណើរអញ្ជើញដល់, នាយករដ្ឋមន្ត្រីគុយបា បានអញ្ជើញជួបសម្តេចនាយករដ្ឋមន្ត្រី កម្ពុជានិងកិច្ចពិភាក្សាបានផ្តោតជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីនៃប្រ ទេសទាំង២ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដែលពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ, កីឡា, វប្បធម៌និងវិស័យផ្សេងទៀត។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាមហាក្សត្រខ្មែរ នៅក្នុងព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញ ចូល ជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ប្រទេសគុយបា គឺជាប្រទេសដែលមានអនុស្សាវរីយ៍ជាច្រើនជាមួយកម្ពុជាជាពិសេស ក្នុងពេលដែលប្រជាជនកម្ពុជាទើបតែត្រូវបានសង្គ្រោះផុតពីរបបប្រល័យពូជសាសន៍ កាលពីឆ្នាំ ១៩៧៩, គុយបា គឺជាប្រទេសនៃមិត្តម្នាក់ក្នុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងសភាពលំបាកខ្លាំង នាពេលអតីតកាលនេះ។ រយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងគុយ បា បានបង្ហាញភាពកាន់តែជិតស្និទ្ធ ហើយភាគីទាំង២កម្ពុជានិងគុយបា បានប្តេជ្ញាបន្តពង្រឹង ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។

ads banner