សម្តេចតេជោសែន ស្នើ «សន្និសីទចក្ខុវិស័យ» ពិនិត្យឧបសគ្គរារាំងការដាក់ទិសអភិវឌ្ឍន៍កម្ពុជា (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានស្នើ «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» សិក្សាលើគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការនាំប្រទេសឱ្យរួចផុតពីភាពក្រីក្រនិងការ អភិវឌ្ឍន៍។
រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលមានជម្ងឺរាតត្បាតកូវីដ១៩ គោល ដៅដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅទាំងនេះ ត្រូវគេរំពឹងថានឹងអាចជួប ប្រទះឧបសគ្គ, ហើយឧបសគ្គនេះនៅមិនទាន់រាប់បញ្ចូលទាំងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលបង្ក វិបត្តិសេដ្ឋកិច្ច, ភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសារតែមហិច្ឆិតានយោបាយភូមិ សាស្ត្ររបស់ប្រទេសមហាអំណាច និងកត្តារងគ្រោះបរិស្ថានសកលលោកនោះផងឡើយ។
សម្តេចតេជោហ៊ុនសែននៅថ្ងៃទី៦តុលាឆ្នាំ២០២២ បានស្នើ«សន្និសីទចក្ខុ វិស័យប្រទេស កម្ពុជាឆ្នាំ២០២២» ធ្វើការសិក្សាលើបញ្ហានេះដើម្បីចង់ដឹងថាតើឧបសគ្គរារាំងនូវគោលដៅ ដាក់ចេញរបស់រាជរដ្ឋាភិបាលនោះ នឹងត្រូវរៀបចំសាជាថ្មីដោយរបៀបណា?(សម្លេងសម្តេច)
«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» គឺជាសន្និសីទរៀបចំឡើងដោយវិទ្យាស្ថាន បណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុ ជា, ក្រុមហ៊ុន ជីហ្គៀរ គ្រុប, ក្រុមហ៊ុនជីបម៉ុង គ្រុប និងក្រសួងការបរទេសអូស្រ្តាលី។ សន្និសីទចក្ខុវិស័យប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញនេះ បានស្ថិតក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញពីវិបត្តិជម្ងឺកូវីដ១៩៖ ការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពបន្ទាប់ពីជម្ងឺកូវីដ១៩»។