ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នៅក្នុងសាលា ខេត្តកំពង់ឆ្នាំងបានថ្លែងទៅកាន់មន្ត្រីរាជការក្នុងខេត្តថា ឯកឧត្តម ក្នុងវ័យប៉ុណ្ណេះ គឺបានឆ្លងកាត់សង្គមនៅគ្រប់ជំនាន់ មិនដែលឃើញរាជ រដ្ឋាភិបាលណាដូចសម្ដេច ហ៊ុន សែននោះឡើយដែលសម្តេចបានយកចិត្តទុកដាក់គិតគូរប្រជាពលរដ្ឋយើងយ៉ាងខ្លាំង ជាក់ស្ដែងការរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដោយមិនរើសអើងពូជសាសន៍ ដែលទោះបីប្រទេសអ្នកមានក៏ធ្វើមិនបានដូចសម្ដេចដែរ ហើយផ្ដល់ជូនថវិកាជួយដល់កុមារអាយុក្រោម២ឆ្នាំស្ត្រីមានផ្ទៃពោះនិងបើកសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសជាង ៧០ ម៉ឺនគ្រួសារ ស្មើនឹងជាង ៣លាននាក់នេះគឺជាគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅក្រោមម្លប់សន្តិភាព ។

ឯកឧត្តម វង សូត្រ បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ដែលបានសុំចូលនិវត្តន៍ដោយសារមានជំងឺ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។

នៅក្នុងពិធីខាងលើនេះក៏មានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកអភិបាលនិងអភិបាលរង ក្រុង ស្រុកមេឃុំចៅសង្កាត់ និងមន្ត្រីរាជការជុំវិញខេត្តចូលរួមជាច្រើននាក់ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ប្រធាន មន្ទីរត្រូវអនុវត្តការងារឲ្យចំគោលដៅរបស់ក្រសួង ពិសេសធ្វើជាសេនាធិការអោយខេត្ត ដោយត្រូវសហការធ្វើការងារជាមួយអាជ្ញាធរក្រុងស្រុក ភូមិឃុំនិងមន្ទីរពាក់ព័ន្ធនានា ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំមន្ទីរត្រូវចេះសាមគ្គីភាពផ្ទៃក្នុងល្អមានការសហការល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាលណាមានទំនាក់ទំនងល្អហើយនោះការងារអ្វីៗនិងធ្វើទៅទទួលបានជោគជ័យទាំងអស់គ្នា ។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តមអភិបាលខេត្តដែលបានផ្ដល់ទំនុកចិត្តដល់រូបលោក ដែលបានប្រកាសតែងតាំងជាប្រធានមន្ទីរនៅ ថ្ងៃនេះ ឆ្លើយតបនឹងទំនុកចិត្តខាងលើនេះលោកសូមធ្វើការប្តេជ្ញាចិត្តថានិងស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដោយខិតខំយកចិត្តទុកដាក់រៀនសូត្ររាល់បទពិសោធន៍ល្អៗ ដើម្បីបង្កើនសមត្ថភាពបង្កើនចំណេះដឹង គ្រប់គ្រងដឹកនាំការងារ ក្នុងអង្គភាពប្រកបដោយវិជ្ជាជីវៈ មានតម្លាភាពមានគណនេយ្យភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងច្បាប់នានារបស់ជាតិ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner