អភិបាលខេត្តកណ្ដាលអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងនៅឃុំកំពង់ភ្នំ
ភ្នំពេញ៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន អញ្ជើញ ជាអធិបតីក្នុង“ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់ បេតុងអាមេ ប្រវែង ១៣៥០ម៉ែត្រ (ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ )នៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។នេះជាសមិទ្ធផល ថ្មី បន្ថែមទៀតជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំកំពង់ភ្នំ ស្រុកលើកដែក”។
ថ្លែងក្នុងពិធីកាលពីថ្ងៃទី៨ខែតុលាឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន គឺជាការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជា អគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា“មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមាន ការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ៕ ដោយ ៖ ជីម ភារ៉ា