រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជានាំចេញស្រូវ និងអង្ករទទួលបានចំណូល ៨៥០លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករទទួលចំណូលជិត ៨៥០លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាស កើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩,៣២៥តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០លានដុល្លារ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩,៣២៥តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមានសាធារណៈរដ្ឋប្រជាមានិតចិន ៤៤.០៩% បារាំង ១៤.៨៣% ម៉ាឡេស៊ី ៥.៥៨% ហូឡង់ ៤.៦៥% អ៊ីតាលី ២.៦៥% ហ្កាប៊ុង២.៦៣% ព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងអាល្លឺម៉ង់ ២.០៨%។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧,៤៨១តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨,៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣,៣១៨តោន អង្ករចំហុយជាង ២% ឬ ១០,៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨,១០៦តោន។ ដោយឡែក ស្រូវបានចំនួន ២,៣៥៧,៦៧៤តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៥៦៣.៥៤លានដុល្លារ ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner