នៅចំពោះមុខការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីនាថ្ងៃចន្ទនេះ ប្រជាជនរាប់ពាន់នាក់ ដែលរស់នៅក្នុងទីក្រុងកៀវ បាននិងកំពុងនាំគ្នាជ្រកកោន នៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីសុវត្ថិភាព
អត្ថបទដោយ៖
AMS OneMinute
មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត និង១២នាក់រងរបួស ក្នុងការវាយប្រហារនៅទីក្រុងកៀវ។ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ នៅតាមរដ្ឋធានី និងទីក្រុងរបស់អ៊ុយក្រែននេះ គឺកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក Putin បានចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ ករណីបំផ្ទុះស្ពាន Crimea ហើយហៅវាថាជាអំពើភេរវកម្ម – Sputnik