ក្រសួងពាណិជ្ជកម្មជូនដំណឹង៖តម្លៃប្រេងសាំងធម្មតានៅដដែល ចំណែកតម្លៃប្រេងម៉ាស៊ូតឡើង៤៥០រៀល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២នេះក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីតម្លៃលក់រាយប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូតសម្រាប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់អនុវត្តចាប់ពីថ្ងៃទី១១ដល់ ថ្ងៃទី២០ខែតុលាឆ្នាំ២០២២។

តាមរយៈការសេចក្តីជូនដំណឹងបានបង្ហាញថាតម្លៃប្រេងសាំងធម្មតារក្សាតម្លៃដដែល តែតម្លៃប្រេងម៉ាស៊ូតបានឡើងចំនួន៤៥០រៀល ក្នុង មួយលីត្រ។

សេចក្តីជូនដំណឹងបញ្ជាក់ថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅ តាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ គឺប្រេងសាំងធម្មតា តម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិងប្រេងម៉ាស៊ូតតម្លៃ៥.១៥០ រៀល ក្នុងមួយលីត្រ។

សូមបញ្ជាក់ថាតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា កន្លងទៅ គឺប្រេងសាំងធម្មតាតម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូតតម្លៃ ៤.៧០០ រៀលក្នុងមួយលីត្រ៕ដោយ៖ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner