អភិបាលស្រុករំដួល ស្នើរគ្រូពេទ្យត្រូវផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ

(ស្វាយរៀង)៖ លោកហែម សុីណា អភិបាលស្រុករំដួលបានថ្លែងស្នើដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។

ការថ្លែងបែបនេះរបស់អភិបាលស្រុករំដួលបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងបានប្រគេនពរ និងជូនពរព្រះសង្ឃ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលអាពាធ ជំងឺចំនួន ៤០អង្គនាក់នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

ពិធីនេះមានការចូលរួមពីលោក វេជ្ជ បណ្ឌិត ជា សាភ័ណ្ឌ ប្រធាន ការិយាល័យ សុខាភិបាល ស្រុក ប្រតិបត្តិ ស្វាយទាប ,លោក វេជ្ជ បណ្ឌិត សាន់ សុធា វុធ ប្រធាន មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល,លោក វេជ្ជ បណ្ឌិត ពុធ ពៅ សុ ជាតិ អនុ ប្រធាន មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល និង លោក លោកស្រី ជា វេជ្ជ បណ្ឌិត គ្រូ ពេទ្យ ព្រម ទាំង បុគ្គលិក ក្រោម ឱវាទ របស់ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល និង មណ្ឌល សុខភាព ចកផងដែរ។

លោកបានថ្លែងនូវការកោត សរសើរ ចំពោះ សកម្មភាព ការងារ និង គុណភាព នៃ ការ ពិនិត្យ ព្យាបាល ជំងឺ របស់ ក្រុម គ្រូ ពេទ្យ ដែល ប្រសិទ្ធ នាម ថា “ជា កង ទ័ព អាវ ស ជួរ មុខ” ដែល បាន លះបង់ កម្លាំង កាយ ចិត្ត ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដង្កាត់ ផ្សេង ៗ និង ជំងឺ ឆ្លង សកល កន្លង មក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋក៏ដូចជាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

លោកបានបន្តថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ កាលណាសុខភាពយើងទ្រុឌទ្រោមការងារអ្វីគឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់គឺសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះមិនអាចខ្វះមួយណាបាននោះឡើយ។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចគ្រួសាររីកចម្រើនសង្គមជាតិក៏រីកចម្រើនដែរ ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀងយើងមានវិស័យវិនិយោគបានបណ្ដាក់ទុនរកស៊ី ដោយមានរោងចក្រសហគ្រាសជាច្រើនកន្លែងអាចស្រូបយកកម្មករនិយោជក ប្រមាណជិត ១០ ម៉ឺននាក់កំពុងបម្រើការងារនិងទាញយកសេដ្ឋកិច្ចពីរោងចក្រដោយចំណូលជាមធ្យមក្នុងមួយខែប្រមាណជាង២០លានដុល្លារ ដែលធ្វើឲ្យគ្រួសារនីមួយៗ មានជីវភាពសមរម្យផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុកបានថ្លែង ផ្តាំ ផ្ញើ ដាស់តឿន ដល់ ក្រុម គ្រូ ពេពេទ្យ ត្រូវ ចេះ អភិវឌ្ឍ សមត្ថភាព បច្ចេកទេស របស់ ខ្លួន ឲ្យ បាន ជា ប្រចាំ ត្រូវ មាន សុខភាព ល្អ មាំមួន មាន ប្រជាប្រិយ ភាព មាន ចំណេះដឹង ផ្នែក IT (ឧស្សាហកម្ម វេជ្ជ សាស្ត្រ) ប្រឹងប្រែង ធ្វើការ ងារ ឲ្យ មាន ប្រសិទ្ធ ភាព យ៉ាង ពិត ប្រាកដ គិលាន សង្រ្គោះ ត្រូវ ត្រៀម ប្រតិបត្តិ ការ និង យាម ប្រចាំការ ២៤ ម៉ោង /២៤ ម៉ោង ។

បន្ថែមលើសពីនេះលោកហែម សុីណា ក៏ បាន គាំទ្រ និង សន្យា ផ្តល់ ដី សម្បទាន របស់ សាលា ស្រុក ជូន មន្ទីរ ពេទ្យ សម្រាប់ កសាង ឡ ដុត កាក សំណល់ វេជ្ជ សាស្ត្រនិងបាន ជួយ ជំរុញ និង គាំ ទ្រ ការ បញ្ចុះ តម្លៃ សេវា ហិរញ្ញ ប្ប ទាន របស់ មន្ទីរ ពេទ្យ ១០-២០% ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនិងបានចូលរួមលើកកម្ពស់សុខមាលភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាលជាវិស័យអទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិផងដែរ។

ក្នុងឱកាសនោះលោក ហែម សុីណាក៏បានចុះសួរសុខទុក្ខអ្នកជំងឺនិងព្រះសង្ឃដែលកំពុងតែព្យាបាលនិងមានអាពាធនៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដោយបានប្រគេននិងជូនថវិកាមួយចំនួនផងដែរ៕ នុត នាង

ads banner