លោក គីម ជុងអ៊ុន ដឹកនាំដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់

ព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់តេស្តមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ដោយហៅវាថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពអាចទុកចិត្តបាន និងប្រតិបត្តិការអាវុធនុយក្លេអ៊ែរ សម្រាប់ដាក់ពង្រាយដល់អង្គភាពយោធារបស់ខ្លួន។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងនៅក្នុងថ្ងៃពុធសប្ដាហ៍នេះ មានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំងពីរនេះដែរ ត្រូវបានដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ បើតាម KCNA មីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់នេះ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ ។

ការបាញ់សាកល្បងខាងលើនេះ គឺជាការព្រមានយ៉ាងច្បាស់មួយទៀតដល់សត្រូវនោះ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងគួរតែបន្តពង្រីកផ្នែកប្រតិបត្តិការ នៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវវិបត្តិយោធា និងវិបត្តិសង្គ្រាមដ៏សំខាន់នៅគ្រប់ពេលវេលា ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner