ការលក់រថយន្តក្នុងប្រទេសវៀតណាម កើនឡើង ៨.៥% នៅខែកញ្ញា ឆ្នាំ២០២២
ហាណូយ៖ ការលក់រថយន្តនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៨.៥% នៅក្នុងខែកញ្ញា ពោលគឺរហូតដល់ ៣៣,៤៦៣ គ្រឿង ខណៈដែលទីផ្សារបានស្ទុះងើបឡើងវិញបន្តិចម្តងៗ ហើយក៏ចំពេលមានការរឹតបន្តឹងការចំណាយជាសកល។
យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានឱ្យដឹងថា ខែកញ្ញា គឺជាខែទី ៣ ជាប់ៗគ្នានៃការកើនឡើងនៃការលក់ ដែលចំនួនេះមិនរាប់បញ្ចូល TC Group (ដែលផលិតរថយន្ត Hyundai) និង VinFast ។
ចំនួននេះតំណាងឱ្យការកើនឡើង ២៤៧% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាឆ្នាំ ទទួលស្គាល់ពីស្ថានភាពដ៏ទាប ព្រោះតែ Covid-19 បានផ្ទុះខ្លាំងនោះ។ ប៉ុន្តែវាមានកម្រិតទាបជាង ខែឧសភា ដែលលក់បានជាង ៤៣,៨០០ គ្រឿង។ប្រភពបានឲ្យដឹងដែរថា ក្នុងរយៈពេលប្រាំបួនខែដំបូង ការលក់បានកើនឡើង ១៥៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដែលរហូតដល់ ២៩,៦៤០៣ គ្រឿង។
ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) បាននាំមុខគេ ដោយការលក់បានកើនឡើង ៥៤% ។ បន្ទាប់មក គឺ Toyota និង Mitsubishi ។ ប៉ុន្តែ Honda និង Ford បានបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងប្រាំ។ ក្រុមហ៊ុន TC Group ក៏បានរាយការណ៍ពីការលក់បាន ៥៦,៣២០គ្រឿងដែរ ប៉ុន្តែ VinFast មិនបានបញ្ចេញតួលេខនោះទេ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត