រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេច ក្នុងការតភ្ជាប់នៃបំពង់បង្ហូរប្រេង Nord Stream ដែលមានព្រំប្រទល់ជាមួយអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិក ដើម្បីផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប និងមានសមត្ថភាពផ្តល់សេវាកម្ម ដល់ទៅ ២៧ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ – AP
អត្ថបទដោយ៖
AMS OneMinute
រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការតភ្ជាប់នៃបំពង់បង្ហូរប្រេង Nord Stream ដែលមានព្រំប្រទល់ជាមួយអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិក ដើម្បីផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប និងមានសមត្ថភាពផ្តល់សេវាកម្ម ដល់ទៅ ២៧ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។
ក្នុងវេទិកាថាមពលនាទីក្រុងម៉ូស្គូលោក Putin បានចោទអាមេរិកជាអ្នកនៅពីក្រោយនៃការបំផ្ទុះតំណនៃ បំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលបណ្តាលឱ្យមានការលេចធ្លាយឧស្ម័នដ៏ធំនិងមិនអាចគ្រប់គ្រងបាន។
បុន្តែអាល្លឺម៉ង់បានចោទរុស្ស៉ីថា ការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន តាមរយៈបំពង់បង្ហូរ Nord Stream 1 ជាល្បែងនយោបាយ និងមិនអាចទុកចិត្តលើការផ្គត់ផ្គង់ឧស្ម័ន តាមបំពង់បង្ហូរ Nord Stream 2 បានឡើយ – AP