អភិបាលខេត្តកែបបានបញ្ជាក់ថា ការធ្វើពិធី គោរពព្រះវិញ្ញាណក្ខន្ធ”ព្រះបរមរតនកោដ្ឋ ” គំរពខួប ១០ឆ្នាំនាពេលនេះគឺដើម្បីរំលឹកដឹងគុណូបការ: ដ៍ថ្លៃថ្លា វិសេសវិសាល និង ឧត្តុង្គឧត្តម ចំពោះជាតិ មាតុភូមិ
ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ការធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ នាពេលនេះគឺដើម្បីរំលឹកដឹងនូវគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាល និងឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបងង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាពិសេសព្រះរាជវីរសកម្មភាពដ៏លើសលប់របស់ព្រះអង្គ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក។
ប្រសាសន៍នេះ ឯកឧត្តមបានបញ្ជាក់ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាឆ្នាំ២០២២ នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះរតនកោដ្ឋ គំរព ១០ឆ្នាំ ដែលមានវត្តមាន អញ្ជើញចូល រួម អំពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ជំវិញខេត្តកងកម្លាំង ទាំងបីប្រភេទ រដ្ឋបាល ក្រុង ស្រុក ក្រុមព្រឹក្សារ ឃុំសង្កាត់ យុវជនទូទាំងខេត្ត និងព្រះសង្ឃផងដែរ ។
ឯកឧត្តមបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីរាជការក្រោមឳវាទទាំងអស់ សូមសំដែងនូវគាវរភក្តីភាព និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់មានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្រគ្រប់រូបយូរអង្វែងតទៅ ៕ Sila Sarin