ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែងនិងអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការផ្តល់ទំនុកចិត្ត និងការតែងតាំងនេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ ចិត្ត បញ្ញានិងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឥតឈប់ឈរនៃនយោបាយឈ្នះឈ្នះ និង ទស្សនវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយគតិបណ្ឌិត និងនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដីស្ថិរភាព នយោបាយ និងសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈ ពេលជាង ៥០០ឆ្នាំរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងប្រុសស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ អាយុ យ៉ឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពពីយើងខ្ញុំទាំងអស់គ្នា៕
តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន