ព្រះមហាក្សត្រ និងសម្តេចនាយករដ្ឋមន្ត្រីចូលរួមមរណទុក្ខចំពោះគ្រួសារបាត់បង់កូនចៅ ដែលលិចទូកនៅស្រុកលើកដែកខេត្តកណ្តាល (Video Inside)

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី និងសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមចូលរួមរំលែកទុក្ខមរណភាពជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនប្រុសស្រីក្នុង ឧប្បទ្ទវហេតុលិចទូកមួយគ្រឿងក្នុងខេត្តកណ្តាល។

ទូកដមួយគ្រឿងដែលផ្ទុកមនុស្ស១៥នាក់ ដែលភាគច្រើនគឺជាសិស្សសាលា បានរងនឹងការលិចកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ក្នុងហេតុការណ៍កំពុងដឹកចម្លងសិស្សចេញពីសាលាក្នុងឃុំកំពង់ភ្នំ, សុ្រកលើកដែក នៃខេត្ត កណ្តាល។

ក្នុងចំណោមមនុស្សលើទូកទាំង១៥នាក់ រួមមាន១៣នាក់ជាសិស្សសាលា និង២នាក់ជាអ្នកបើកទូកនិងម្នាក់ជាព្រូទូកដែលចាត់ចែងកិច្ចការរៀបរយនៅលើទូក។ យោង តាម អាជ្ញាធរគិតត្រឹមថ្ងៃរសៀលទី១៤តុលា, គេបានប្រទះឃើញសាកសពចំនួន១០នាក់, ៤នាក់ ត្រូវបានជួយសង្គ្រោះ និងម្នាក់កំពុងបាត់ខ្លួនក្នុងទឹក។

អ្នកដែលស្លាប់និងបាត់ខ្លួនគឺជាកុមារ វ័យជំទង់សិស្សសាលា អាយុរវាងពី១២ដល់១៤ឆ្នាំ។

ព្រះមហាក្សត្រខ្មែរក្នុងទំព័របណ្តាញសង្គមហ្វេសបុក Royal du Cambodge បានមានព្រះរាជ បន្ទូលបង្ហាញការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ។ ព្រះអង្គបានមានបន្ទូលក្នុងព្រះរាជសំណេរជាភាសាខ្មែរនិងភាសាអង់គ្លេសបញ្ជាក់ថា «ប្រជា ជនកម្ពុជាសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំស្ទើររកទីបំផុតគ្មានជាមួយក្រុមគ្រួសារនៃ ជនរងគ្រោះ ចំពោះឧបទ្ទវហេតុដ៏ សោកសង្រេងនេះ»។

នៅជាមួយគ្នានេះផងដែរ, សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បាន ថ្លែងចូលរួមរំលែកទុក្ខយ៉ាងក្រំ។ សារតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បាន សរសេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់ បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។

សម្តេចបានបង្គាប់ឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេល វេលាដ៏លំបាកបំផុតនេះ។

សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

ads banner